ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ០២កើត ខែអស្សុជរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈកម្មាធិ ការសាខា កាកបាទក្រហមខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានអ ញ្ជើញ ជាអធិបតីភាពក្នុងពិធីទទួលទេយ្យទាន ពីព្រះឧត្ដមធម្ម សោម ស៊ីម ព្រះធម្មធ រអនុគណ ខណ្ឌ ព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ ស្ថិតនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សាខណ្ឌ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ លោកចៅសង្កាត់ពញាពន់ ។
ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ ឯកឧត្ដម សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានសម្តែងការថ្លែងនូវអំណរអរព្រះគុណដល់ព្រះចៅអធិការវត្តប្រាសាទ និងបានសន្យា ថា នឹងយកទេយ្យទានដែលព្រះអង្គប្រគេនដល់សាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ នឹង យកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ និងទាន់ពេលវេលា ទូទាំងខណ្ឌព្រែកព្នៅ ។
ទេយ្យទានខណ្ឌព្រែកព្នៅរួមមាន៖ អង្ករចំនួន ២តោន ទឹកសុទ្ធចំនួន ២០០កេស ទឹកក្រូចចំនួន ១២០កេស មីចំនួន ២០០កេស ត្រីខ ៦៥០កំប៉ុង ទឹកស៊ីអ៊ីវ ២០យួរ ទឹកត្រី ២០យួរ រុណ្តាប់ផ្ទះបាយ ៨រុណ្តាប់ ទឹកដោះគោ១៥០កំប៉ុង ស្កសរ៧៥ គីឡូ អំបិល ៣០គីឡូ បច្ច័យ ៦លានរៀល ។
ទេយ្យទានសង្កាត់ពញាពន់រួមមាន៖ អង្ករ ៤បាវ ទឹកសុទ្ធ ៥កេស មី ៥កេស ត្រីខ ១ឡូ ទឹកស៊ីអ៊ីវ ១យួរ បច្ច័យ ចំនួន ២៥ម៉ឺនរៀល ។
ទេយ្យទានសម្រាប់ប៉ុស្តិ៍ឃុំឈ្វាំងរួមមាន៖ មី ២កេស ទឹកសុទ្ធ១កេស ទឹកក្រូច ២កេស អង្ករ ៥០គីឡូ បច្ច័យចំនួន ១០មឺនរៀលផងដែរ ៕ ដោយ NCNDaily