បុរសម្នាក់ស្រវឹងស្រា បើករថយន្តក្រឡាប់ ធា្លក់ផ្លូវចូលទឹក ឈ្លក់ទឹកស្លាប់នៅក្រុងកំពង់ឆ្នាំង

0
428

ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់ស្រវឹងស្រា បើករថយន្តក្រឡាប់ ធា្លក់ផ្លូវចូលទឹក ឈ្លក់ទឹកស្លាប់នៅក្រុងកំពង់ឆ្នាំង ហេតុការណ៍នេះបានកើតឡើង កាលពីរំលងអធ្រាតឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវក្រាល កៅស៊ូខេត្ត ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តបើកធ្លាក់ផ្លូវក្រឡាប់ធ្លាក់ ចូលក្នុងទឹក បង្កដោយខ្លួនឯង ។

ជនរងគ្រោះដែលបើករថយន្តធ្លាក់ទឹកស្លាប់នេះ មានឈ្មោះ គិន វិសាល អាយុជាង៣០ឆ្នាំ ជាអនុប្រធាន មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង។

ក្រោយប្រទះឃើញ សមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះរួចរាល់ បានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅលំនៅឋាន ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីយ៕

ប្រភេព៖Heng Ly

ដោយ៖NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here