ឃាត់ខ្លួនជនជាតិចិន ៦នាក់ ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់ នៅព្រះសីហនុ

0
877

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ មានករណីជនជាតិចិនមួយក្រុម បានចាប់បង្ខាំងមនុស្ស (ជនជាតិចិនដូចគ្នា) ខុសច្បាប់ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថតាមចាប់បង្ក្រាប និងចាប់ខ្លួនចំនួន ៦នាក់។

កម្លាំងអាវុធហត្ថ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានអន្តរាគមន៍ឃាត់ខ្លួនបានជនជាតិចិន ៦នាក់ ដែលជាប់ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់ទាំងនេះ។

សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេរង់ចាំការសួរនាំសិន ក្រៅពីការចាប់ខ្លួនកម្លាំងសមត្ថកិច្ច បានរកឃើញ និងដកហូតខ្នោះដៃមួយចំនួនផងដែរ។

កាលពីព្រឹកមិញនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក៏មានហេតុការណ៍ជនជាតិម្នាក់ ត្រូវជនដៃដល់ចំនួន ៣នាក់ចាប់អូសចេញពីរថយន្តរួចបាញ់សម្លាប់ចោលផងដែរ ប៉ុន្តែជនសង្ស័យ២នាក់ (ស្រីម្នាក់) ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានភ្លាមៗផងដែរ៕

ប្រភព៖ កូន ខ្លាតូច

ដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here