អភិបាលរាជធានី ប្រគល់ប័ណ្ណកម្មសិទ្ធអចលនៈវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន៨៣៧គ្រួសារនៅសហគមន៏វិមានទ្រង់ ខណ្ឌសែនសុខ

0
395

ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៏វិមានទ្រង់ហៅសហគមន៏( នគរថ្មី)ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខចំនួន៨៣៧គ្រួសារស្មើនឹង៨៣៧ក្បាលដី បានទទួលបណ្ណ័កម្មសិទ្ធអចលនៈវត្ថុ ស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញហើយ ក្រោយពីមន្ត្រីជំនាញបានរៀបចំរួច រាល់តាមនិតិវិធីដែលជាដំណាក់កាលចុងក្រោយនៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីដែលកំពុងអនុវត្តក្នុងរាជធានី.ខេត្តទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពីធីប្រគល់និងទទូលបណ្ណ័កម្មសិទ្ធអចលនៈវត្ថុ បានធ្វើឡើង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសហគមន៏វិមានទ្រង់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋចូលរួមជាច្រើនផងដែរ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើឡើងថា ទំរាំបានឈានមកដល់ដំណាក់កាលផ្តល់ បណ្ណ័កម្មសិទ្ធស្របច្បាប់នេះគឺយើងបានខិតខំប្រឹងប្រែងជាច្រើនដើម្បីភាពសុខដុមនីយ៍កម្មរបស់ប្រជាពលរដ្ឋហើយសុំឲ្យបងប្អូនរក្សាបណ្ណ័នេះឲ្យបានល្អនិងប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព។

ឯកឧត្តមអភិបាលបានមានប្រសាសន៍បន្តទៀតថា ការចុះបញ្ជីដីធ្លី បានផ្តល់នូវសារប្រយោជន៏២យ៉ាង ដល់រដ្ឋយើងផង និងដល់ប្រជាពលរដ្ឋផង។ចំពោះប្រជាពលរដ្ឋគឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនប្រជាពលរដ្ឋ ហើយវិញ្ញាបនបត្រ័សំគាល់អចលនៈវត្ថុ គឺមានសារ សំខាន់សំរាប់ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាងការរំលោភបំពានលើដីធ្លី។ បណ្ណ័នេះ ក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋយើងដើម្បីយកទៅដាក់ធនាគារ ក្នុងការខ្ចីលុយ យកមក ប្រកបរបរអាជីវកម្មផ្សេងៗ។ចំពោះរដ្ឋវិញ ការចុះបញ្ជីដីធ្លីនេះផ្តល់លទ្ធភាពយ៉ាង ធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការប្រើប្រាស់ ដីធ្លីបានសមស្រប កាត់បន្ថយទំនាស់ដីធ្លី។

ឈ្លៀតក្នុងឧិកាស នោះដែរឯកឧត្តម ឃួង ស្រេង ក៏បានរំលឹកឡើងវិញនូវ ប្រសាសន៏របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុង កិច្ចប្រជុំកំពូលមេគង្គ.ជប៉ុនលើកទី១០ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះពីការមិនដោះដូរអធិបតេយ្យភាពជាតិជាមួយបរទេស ការមិនយក សន្តិភាពរបស់ប្រទេសទៅដោះដូរជាមួយជំនួយ ហើយសម្តេច តេជោបានបញ្ជាក់ ជំហរយ៉ាងច្បាស់ថា កម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here