រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មើរជើងរបស់ក្រុមហ៊ុន Space Media ចំនួន២ទីតាំង

0
346

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មើរជើងរបស់ក្រុមហ៊ុន Space Media ចំនួន២ទីតាំង ដែលជាកន្លែងមានភាពមមាញឹកឆ្លងកាត់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ជាលទ្ធផលនៃអង្គប្រជុំនេះ បានសម្រេចទីតាំងមុខផ្សារដើមគ​ នៅលើមហាវិថីម៉ៅសេទុង ដើម្បីជួយ សម្រួលការ ឆ្លងកាត់ដោយថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករផ្សារទាំងអស់។ ចំពោះទី តាំងម្ដុំសាលាបឋម សិក្សាសន្ធរម៉ុកវិញ អង្គប្រជុំបានសម្រេចប្រគល់ភារកិច្ចជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងក្រុមហ៊ុន​ Space Media ចុះសិក្សារួមគ្នាដើម្បីសាងសង់ ស្ពានអាកាសថ្មើរ ជើងនៅ ចំណុចផ្លូវ ប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម)​ ដើម្បីផ្ដល់ ភាពងាយ ស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here