រន្ធត់ណាស់!!! មន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញម្នាក់ ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង

0
274

ភ្នំពេញ: ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅជិតផ្សារបេសេចាស់ ផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនរងគ្រោះឈ្មោះ ម៉ែន លីដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ជិះម៉ូតូម៉ាកយ៉ាម៉ាហា QBIX ពណ៌ទឹកប្រាក់។

ពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូតាមផ្លូវខាងលើ មកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកាម៉ារីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BC-8136 វាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក បណ្តាលឲ្យអ្នកជិះម៉ូតូខ្ទាតបោកនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកម៉ូតូខ្ទាតជិត១០០ម៉ែត្រ។

ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួនបាត់ តែត្រូវបានកម្លាំងល្បាតប្រទះឃើញ យករថយន្តទៅផ្លុងចោល នៅមុខផ្សារប៉េស្សេ៕

ប្រភព fb ដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here