អភិបាលរាជធានី និងលោកជំទាវ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០ ត្រូវនឹងថ្ងៃទី០៤ តុលានៅវត្តមុនី្នប្រសិទ្ធីវង្

0
373

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ជា ស៊ីណា ឃួងស្រេងរួមជាមួយមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៤ តុលា២០១៨ត្រូវនឹងថ្ងៃបុណ្យកាន់បិណ្ឌវេនទី១០នេះ បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធពិធីបុណ្យកាន់បិណ្ឌ នៅវត្តមុនីប្រសិទិ្ធវង្ស​ ហៅវត្ត​ សម្ដេច​មោង​រ៉ា​ សង្កាត់ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ជីជូន ជីតា ញាតិកាល ទាំង៧សន្តាន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ។

ពិធីនេះធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយ ប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបជាដើម ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ និងដើម្បីប្រមូលបច្ច័យមួយចំនួនយកមកកសាងទីអារាមវត្តអោយមានការអភិវឌ្ឍន៍ ស្របពេលដែលប្រទេសកម្ពុជាទាំងមូលកំពុងតែអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សនោះ។

គួរបញ្ជាក់ថា ក្នុងពិធីនោះ ក្រៅពីប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបប្រគេនដល់ព្រះសង្ឃហើយនោះឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ចូលរួមនូវបានប្រមូលបច្ច័យបានចំនួន ១២លាន៤៧ម៉ឺនរៀលផងដែរដើម្បីប្រគេនដល់ព្រះសង្ឃដើម្បីកសាងទីអារាមវត្តនេះអោយកាន់តែមានការអភិវឌ្ឃមួយកម្រិតទៀត។

គួររំលិកថាបុណ្យនេះត្រូវបាន ពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ(ចន្លោះ ខែកញ្ញា ) ។ ពុទ្ធសាសនិក ខ្មែរធ្វើ បុណ្យ នេះដោយការយកទេយ្យទានផ្សេងៗមាន អាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃ នៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល ១៥ថ្ងៃគត់ ។ ដោយហេតុពុទ្ធសាសនិកមានការមមាញឹក ចំពោះកិច្ចានុកិច្ចប្រចាំថ្ងៃ និងដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗដាក់វេនគ្នាយក ទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្រ បទហើយឱ្យឈ្មោះថា វេនទី ១ រហូតដល់វេន ទី ១៤ ។

 

រយៈពេល១៤ថ្ងៃនេះឱ្យឈ្មោះថា បុណ្យ កាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ ។ ចំណែកថ្ងៃ ១៥រោចដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិកពីគ្រប់វេនទាំងអស់បាន មកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ។លុះ ថ្ងៃទី១៥ត្រូវ នឹងថ្ងៃ១៥រោចខែភទ្របទដែលជាថ្ងៃចុង ក្រោយនេះឱ្យឈ្មោះថា ភ្ជុំបិណ្ឌឬថ្ងៃភ្ជុំបិណ្ឌ ៕ ដោយ វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here