រថយន្តធុនធំ ២គ្រឿង ពន្លះគ្នាពេញទំហឹង នៅស្រុកព្រៃនប់

0
232

ព្រះសីហនុ: កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ នៅវេលាម៉ោង ១១ និង ៣០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ២០១-២០២ ស្ថិតភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3154 ទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកឆ្វេងដៃ ទៅបុកនិងរថយន្ត១គ្រឿងទៀតម៉ាក HINO ពណ៌សលាយបៃតង ពាក់ស្លាកលេខ បាត់ដំបង 3A-0998 របស់ក្រុមហ៊ុន NL បើកបរដោយឈ្មោះ មឿន ចាន់ធឿន​ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើករថយន្ត HYUNDAI រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ៕

 

ប្រភព៖ Heng Ly
ដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here