ក្មេងប្រុសពីរនាក់បងប្អូនដើររើសខ្យងតាមមាត់ស្រះទឹក រអឹលជើងធ្លាក់លង់ស្លាប់ទាំងពីរ

0
619

រតនគិរី: ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោងប្រហែល១២និង៤២នាទីថ្ងៃត្រង់ ថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៩ នៅចំណុចទឹកស្រះក្រោយផ្ទះរបស់ឈ្មោះឆុន ភារ៉ាខាងត្បូងសាលាឃុំឯកភាពចម្ងាយប្រហែល៣០០ម៉ែត្រស្ថិតក្នុងភូមិប៉ាអរ ឃុំឯកភាស្រុកអូរជុំខេត្តរតនគិរី។

សមត្ថកិច្ចបានឱ្យដឹងថាក្មេងរងគ្រោះទី១ -ឈ្មោះ ផេត ចិត្ត ភេទប្រុសអាយុ១២ឆ្នាំជនជាតិខ្មែរ។
ទី២-ឈ្មោះ ផេត យុត ភេទប្រុស អាយុ៧ឆ្នាំជនជាតិខ្មែរទាំងពីរនាក់ជាសិស្សមានទីលំនៅភូមិ ប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាក្មេងៗទាំងពីរនាក់បងប្អូនបាននាំគ្នាដើររើសខ្យងតាមមាត់ស្រះក្នុងខណ:នោះក្មេងតូចជាប្អូនបានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះនោះមុន ហើយក្មេងរងគ្រោះជាបងឃើញដូចនោះក៏ហក់លោតទៅជួយរួចក៏លង់ទឹកស្លាប់ទាំង២នាក់តែម្តងទៅ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំឯកភាពក៏បានចុះទៅពិនិត្យដល់កន្លែងកើតហេតុរួចបានចុះជួយរាវរកឃើញថាក្មេងៗពិតជាបានលង់ទឹកស្លាប់យ៉ាងពិតប្រាកដមែន។

ហើយកម្លាំងប៉ុស្តិ៍រដ្ឋបាលក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារអាណាព្យាបាលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖ FB ដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here