ខេត្តបាត់ដំបង៖ បុរសម្នាក់បានដេកស្លាប់យ៉ាងអាណោចអាធ័មក្រោយពីជិះម៉ូតូពេលយប់ទៅទាក់ជាមួយនិងខ្សែភ្លើងដែលធ្លាក់កាត់ផ្លូវបណ្តាលអោយឆក់កាលពី វេលាម៉ោង ២និង០០នាទី រំលងអាទ្រាធ្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រុមទី០៧ ភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ហោ ទ្រូ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
ក្រោយពីកើតហេតុកម្លាំងជំនាញផ្នែកបច្ចេកទេសកោសល្យវិច្ច័យសហការណ៍ជាមួយនិងក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពឃុំល្វាបានចុះទៅត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យលើសាកសពឃើញថាកាស្លាប់របស់ជនរងគ្រោះគឹជាករណីស្លាប់ដោយសាឆក់ខ្សែរភ្លើងពិតប្រាកដមែន។
ព្រោះយោងតាមការចុះពិនិត្យជាក់ស្តែងនៅជំវិញទីកន្លែងកើតហេតុឃើញថាជនរងគ្រោះទំនងបានជិះម៉ូតូទៅទាក់ខ្សែរភ្លើងដែលខ្យល់វៃធ្លាក់កាត់ផ្លូវបណ្តាលអោយដួលកិននិងខ្សែរភ្លើងឆក់ស្លាប់តែម្តងព្រោះនៅលើខ្លួនសាកសពគ្មានស្លាកស្នាមអ្វីទេ ឃើញតែជើងខាងឆ្វេងសាកសពមានស្នាមរលួយនៅលើកំភួនជើងប៉ុណ្ណោះ។
ក្រោយពីពិនិត្យសាកសពរួចកម្លាំងជំនាញបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាប្រពៃណី៕