រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចុះសម្អាតអនាម័យបិរស្ថាន សំរាម កាកសំណល់ផ្សេងៗ ដើម្បីរំដោះទឹក

0
264

(ព្រះសីហនុ) នៅថ្ងៃទី ២​ ខែសីហា ឆ្នាំ ២០១៨នេះ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បាននិងសហការគ្នា ធ្វើការសម្អាតអនាម័យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងរាវ និងសំរាមជាប្រចាំព្រមទាំងកាយ និងស្តារប្រឡាយផ្សេងៗដើម្បីរំដោះទឹកឱ្យបានឆាប់រហ័ស។ ជាមួយគ្នា នៅច្រកក្នុងក្រុង និងនៅតាមតំបន់ឆ្នេរ អ្នកសម្អាតអនាម័យបរិស្ថានបានបោសសម្អាត វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវដើម្បីរក្សាសោភ័ណភាពទីក្រុង និងឆ្នេរសមុទ្រកម្ពុជាឱ្យស្រស់ស្អាត។ ការសម្អាតអនាម័យបរិស្ថាន គ្រប់គ្រងសំណល់រឹង សំរាម គឺជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា មិនមែនជាតួនាទីដាច់ដោយឡែករបស់ ស្ថាប័នណាមួយឡើយ។

ក្នុងនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថាន បានអំពាវដល់ប្រជាពលដ្ឋ ដើម្បីរក្សាអនាម័យបរិស្ថានរបស់យើងឱ្យល្អស្អាត សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ញែកសំរសមតាមបច្ចេកទេស និងកុំបោះចោលសំរាមពាសវាលពាសកាលដែលងាយនឹងបង្កឱ្យខ្យល់គួច ឬទឹកភ្លៀងហូរនាំយកចូលទៅក្នុងសមុទ្រ។ សូមចូលរួមសម្អាតបរិស្ថានយើងទាំងអស់គ្នា ព្រោះវាជាតួនាទី និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here