រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ

0
330

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបាន ជ្រាបថា ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈរថយន្តក្រុង នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (city Bus) រាជធានីភ្នំពេញនិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាត៍ JICA ដាក់ឱ្យដំណើរការសេវា ដឹកជញ្ចូនសា ធារណៈជូនបងប្អូន ប្រជាពលរដ្ឋចំនួន ១៣ខ្សែ ប្រើប្រាស់រថយន្តក្រុងចំនួន ២៣៥ គ្រឿង និងមានប្រជាពលរដ្ឋគាំទ្រប្រើប្រាស់ សេវានេះ ត ២៦,០០០ នាក់ ទៅ ៣០,០០០ នាក់ ក្នុងមួយថ្ងៃ ។

ទន្ទឹមនឹងការរីកចម្រើនខាងលើនេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់សេវាដឹកជញ្ជូន សាធារ ណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងធានាំបានីនូវប្រសិទ្ធភាព នៃកិច្ចប្រតិបត្តិការ

សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យរដ្ឋាករ និងក្រុមជំនាញ់ការ

JICA ធ្វើការកែសម្រួលខ្សែរត់ចាស់មួយចំនួនដូចខាងក្រោម

១. ខ្សែទី១៦ : ដែលពីមុនរត់ចេញពីចំណតច្បារអំពៅ រហូតដល់ផ្សារគគីរ ត្រូវបានកែសម្រួលឱ្យរត់ ចេញពីចំណតបឹងឈូកទៅផ្សារគគឺរ (វិលជុំ ) វិញ។

២. ខ្សែទី៥ : បច្ចុប្បន្នរត់ពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ កាត់តាមផ្សារអីអន២ ដល់ផ្សារអឺអន១ ត្រូវបានកាត់ជាពីរខ្សែ ដោយខ្សែទី ៥A រត់ចេញ់ពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ផ្សារ អ្វីអន២ (វិលជុំ ) និងខ្សែទី ៥B រត់ពីផ្សារអីអន១ ដល់ផ្សារអ៊ុអន២ (វិលជុំ)។ ចំពោះការបង់ថ្លៃសេវា គឺអ្នកជិះ បង់តែមួយលើក ដោយគ្រាន់តែបង្ហាញកន្ទុយសំបុត្រលើកទី១ ដល់ភ្នាក់ងារបម្រើសេវា របស់រដ្ឋាករ។

៣. ខ្សែទី១០ : ដែលពីមុនរត់ចេញពីផ្សារស៊ិនជូរីផ្លាហ្សា ដល់ចំណតបឹងឈូកត្រូវបានកែសម្រួលឱ្យ

រត់ចេញពីស្ថានីយចំណតរថយន្តក្រុងផ្លូវ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស័ ដល់ច្បារអំពៅរួចវិលត្រលប់មកវិញ។

៤. ខ្សែទី១៣ : ពីមុនរត់ចេញពីចំណិតរង្វង់មូលកួចកាណុង ទៅដល់រង្វង់មូលផ្សារដើមថ្កូវ (វិលជុំ ) ត្រូវ

បានកែសម្រល់ឱ្យរត់ចេញពីចំណតរាជាយស្ម័យយាន ទៅដល់រង្វង់មូលផ្សារដើមថ្កូវ(វិលជុំ)វិញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង សាធារណៈ របស់រដ្ឋាករស្វយ័តដឹកជពា្វនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយ សុវត្ថិភាព និងជាសុកភាព៕

ដោយ៖ NCNDaily 

 

LEAVE A REPLY

Please enter your comment!
Please enter your name here