គ្រាន់តែជិះសុខៗមិនដឹងអីផងកុងទីន័រមកបុកពីក្រោយស្លាប់ម្នាក់ និងរបួសម្នាក់…

0
300

ស្លាប់ម្នាក់របួសម្នាក់ ខណៈជិះម៉ូតូត្រូវរថយន្តធន់ធំបុកពីក្រោយ
ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនិងម្នាក់ទៀតរងរបួស ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តបុក នៅវេលា ម៉ោង៨និង៤០នាទីយប់ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចជិតខ្លោងទ្វារវត្តជើងឯង ក្នុងភូមិជើងឯក សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហុង រឺន ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ជិតសង្កាត់រលួសខណ្ឌដង្កោ មានស្រុកកំណើត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ( អ្នកជិះខាងក្រោយបានស្លាប់ ) និងអ្នកបើកបរ(ឌុប)មានឈ្មោះ ឆន តយភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រាល ។ អ្នកទាំង២ជិះម៉ូតូម៉ាក ឌ្រីមសង់ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FR -7883 រីឯរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ3E-7659 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កដឹកត្រីពេញ ធ្វើដំណើរក្នុងទិសដៅពីត្បួងទៅជើង ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុ បានបុកម៉ូតូជនរងគ្រោះ ដែលកំពុងធ្វើដំណើរស្របទិសគ្នានៅខាងមុខ បណ្ដាលឲ្យអ្នកជិះខាងក្រោយ ដួលចូលកង់រថយន្ត កិនចំពាក់កណ្ដាលខ្លួនស្លាប់ រីឯអ្នកឌុបខ្ទាតចេញរបួសស្រាល ។ ក្រោយមក រថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ រហូតមកដល់ចំណុច សាលាបឋមសិក្សាចំការដូង ក៏ត្រូវសមត្ថកិច្ចឃាត់រថយន្តនិងតៃកុងបាន ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តបង្ក រួមទាំងតៃរថយន្តនិងម៉ូតូរងគ្រោះ ទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ប្រភព​៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here