ខេត្តកំពង់ធំ៖ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំនេះបានធ្វើឡើងនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ៦ នៅចំណុចភោនីយដ្ឋានយីហោ រស់ សុខខុមស្ថិតភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រតិបត្តិការនេះដឹកនាំដោយ លោក អុីត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ អមដំណើរដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការនេះមានឈ្មោះ ទី១៖ គន់ វណ្ណះ , ទី២៖ ឈ្មោះ សុខ ប៊ុនសិរិឆៃ , ទី៣៖ ឈ្មោះ សាក់ សេងសង និងទី៤៖ ឈ្មោះ លី តឹក ដោយបានដកហូត គ្រឿងញៀន៤០គីឡូក្រាម និងរថយន្តចំនួន០២គ្រឿងផងដែរ។
លោកបានអះអាងថា បន្ទាប់ពីបង្រ្កាបជាក់ស្តែងរួចរាល់ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕