ដោះលែងក្រពើឲ្យមានសេរីភាពនៅកន្លែងចាស់វិញ និងផ្ដល់ថវិការ៦០០$មកឲ្យអ្នកនេសាទ,,,

0
287

(ពោធិ៍សាត់​)៖ អភិបាលស្រុកវាលវែងរួមនិងមន្ត្រីអភិរក្សសត្វព្រៃជួរភ្នំក្រវាញ កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨បាននាំយកសត្វក្រពើភ្នំដែលអ្នកនេសាទចាប់បាននៅក្នងស្ទឹងមេទឹកឃំុថ្មដាបានយកទៅលែងនៅកន្លែងដើមវិញ។

លោកអភិបាលស្រុកនិងមន្រ្តីការពារព្រៃឈើនិងសត្វព្រៃបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយត្ន័ចំពោះតំបន់ដែលលែងសត្វក្រពើនេះ។ម្យ៉ាងទៀតសូមបងប្អូនទំាងអស់គ្នាចូលរួមថែរក្សាសត្វព្រៃអោយបានគង់វង្សល្អមិនត្រូវបរបាញ់ឫដាក់អន្ទាក់ចាប់សត្វឡើយ។
នៅក្នុងឱកាសនោះបុរសដាក់មងចាប់បានក្រពើនោះក្រុមចំរុះក៍មានកាផ្តល់ជួនថវិការលើកទឹកចិត្តចំនួន៦០០ដុល្លារផងដែរ។

សូមបញ្ចាក់ថាប្រជាពលរដ្ឋឈ្មោះ មឿន​ មីន​ ភេទប្រុស​ រូបគាត់បានទៅរាយមងរកត្រី​ នៅចំណុចស្ទឹងមេទឹកកើតហេតុខាងលើ​ រួចក៏ទៅសម្រាកនៅផ្ទះបាត់​។
ពេលព្រឹកឡើង​ថ្ងែទី២៥ខែកញ្ញាឆ្នាំ២០១៨ រូបគាត់ក៏ភ្ញាក់ពីដំណេក​ ទៅដោះមង​ ភ្លាមនោះ​ ក៏ប្រទះឃើញមងជាប់សត្វម៉្យាងដែលមានសភាពរើបម្រាស់ខ្លាំង​ ក៏លើកទាញឡើងប្រទះឃើញជាប់សត្វក្រពើដ៏ធំមួយក្បាល​ ទម្ងន់ប្រហែលជិត២០០គីឡូតែម្តង។
និងបានរាយការណ៍មកសមត្ថកិច្ច​ ឲ្យជួយអន្តរាគមន៍​ លើកក្រពើរមួយក្បាលនោះមកទុកនៅវរៈប៉ូលីការពារព្រំដែនគោក៨២៥។

បុរសរូបនោះបានឲ្យដឹងទៀតថា​ តាំងពីលោកប្រកបរបរដាក់មងរកត្រី​ នៅចំណុចស្ទឹងខាងលើ​ មិនដែលបានប្រទះឃើញសត្វក្រពើនោះឡើយ​ តែធ្លាប់តែលឺតៗគ្នាថា​ ស្ទឹងមេទឹកមានធនធានជីវចម្រុះជាច្រើន​ រាប់ទាំងសត្វក្រពើរ​ ត្រី​ កន្ទាយ…ផងដែរ។
មន្ត្រីអភិរក្សសត្វព្រៃជួរភ្នំក្រវាញ ភាគកណ្តាលស្រុកវាលវែងខេត្តពោធិ៍សាត់ ថ្លែងថា បច្ចុប្បន្ននេះ មានសត្វជីវៈចម្រុះនៅសល់ច្រើនហើយដែលកំពង់ធ្វើការអភិរក្សយ៉ាងយកចិត្តទុកដាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here