(ភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង តាំងពីឆ្នាំ 1999។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានចាត់ទុក មន្ត្រីរាជការចូលនិវត្តន៍គឺនៅតែជាគ្រួសារតែមួយរបស់ ក្រសួងដដែល។
ក្នុងពិធីជួបសំណេះសំណាល និវតុ្តន៍ជន ដែលជាអតីត មន្ត្រីបម្រើការនៅក្នុងក្របខ័ណ្ឌក្រសួងរៀបចំដែនដី នៅទីស្ដីការក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា មន្រ្ដីរាជការខ្លះបានចូលរួមបម្រើការងារ តាំងពីគ្រាដ៏លំបាកលំបិន ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩មក ហើយ ពិតជាបានបន្សល់ទុកនូវ ស្នាដៃជាច្រើន សម្រាប់ប្រទេសជាតិនៅក្នុងវិស័យដែនដី ដែលមន្រ្ដីរាជការចូលនិវត្ដន៍ទាំងអស់នោះ ក្រសួងមិនត្រូវបានបំភ្លេចចោលសោះឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានសុំឱ្យមន្ត្រីរាជការវ័យក្មេង ដែលកំពុងបម្រើការនៅក្របខ័ណ្ឌ ក្រសួងរៀបចំដែនដីទាំងអស់ សុំការចែករំលែកបទពិសោធន៍ការងារពីមន្ត្រីចូលនិវត្តន៍ ដែលអាច ហៅពួកគាត់ថាជាអ្នកជើងចាស់នៅក្នុងវិស័យដែនដី ដើម្បីឱ្យការបំពេញការងារ ប្រចាំថ្ងៃ របស់ផ្នែកនីមួយៗទទួលបាននូវភាពជោគជ័យថ្មីៗបន្ថែមទៀត ជូនប្រជាពលរដ្ឋ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៦នេះ ៕