ខេត្តត្បូងឃ្មុំ ៖ ហេតុការណ៍អគ្គិភ័យឆាបឆេះបល្ល័ង្កព្រះ ក្នុងវត្តសុវណ្ណបទុមវតី ហៅវត្តរកាឃ្នួច នេះបានកើតឡើងនៅវេលាម៉ោង០៣:៣០នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិរកាឃ្នួចជេីង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ បានរលត់ទាំងស្រុងបន្ទាប់ពីបាន រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការរថយន្តពន្លត់អគីភ័យក្រសួងមហាផ្ទៃអន្តរាគមន៍ពន្លត់ ដោយប្រេីប្រាស់ទឹកអស់៣រថយន្ត ដែលបណ្ដាលឲ្យខូចខាត ៖ ព្រះពុទ្ធបដិមាករ(ថ្ម) ៤អង្គ(ធំ៣អង្គ តូច១អង្គ) ឆេះរោលសសរព្រះវិហារ ១ដេីម ឆេះកង្ហា Hatari ភ្ជួរជញ្ជាំង ៦គ្រឿង ឆេះរោលផ្ទាំងគំនូរ ដំបូលព្រះវិហារ ខូចខាត២០%។
មូលហេតុ ៖ ទៀនវស្សាដែលដាក់នៅមុខបល្ល័ង្កព្រះ សម្រាប់ពុទ្ធបរិស័ទអុចអូប បានរលំលើគំនរទៀនវស្សាដែលទុកនៅក្បែរនោះជិត២០គូរ បណ្ដាលឲ្យឆេះរាលដាលឡើងតែម្ដង។
ក្រោយពេលកើតហេតុ ព្រះចៅអធិការវត្ត និងព្រះថេរានុថេរៈគ្រប់ព្រះអង្ញ ព្រមទាំងតាជីយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តរការឃ្នួច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានកោតសរសើរ និងថ្លែងអំណរគុណដល់បងប្អូនកងកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញមកអន្តរាគមន៍លឿន រហ័ស ដើម្បីជួយពន្លត់បានទាន់ពេលវេលា៕ ប្រភពFB
សូមទស្សនាវីដេអូខាងក្រោម ៖