ត្បូងឃ្មុំ: ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចក្បែរផ្ទះឈ្មោះ សេង សុភា ភេទប្រុស អាយុ ៤១ឆ្នាំ ជាតិខ្មែរ ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះឈ្មោះ ទិត ស្រីនិច ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានឪពុកឈ្មោះ សេង សុភា អាយុ ៤១ឆ្នាំ និងម្តាយឈ្មោះ ប៉ិច គឹមយ៉ីន អាយុ ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មុនពេលកើតហេតុជនរងគ្រោះ បានយកអង្រឹងទៅចងភ្ជាប់សសរជើងតាងដែលទុកនៅកៀនផ្ទះខាងកើត ហើយដេកក្នុងអង្រឹង រួចយោល បណ្តាលឲ្យដួលជើងតាងសរសរ ធ្លាក់សង្កត់ពីលើស្លាប់នៅកន្លែងកើតហេតុ
តែម្តង។
ក្រោយពីកើតហេតុកម្លាំងជំនាញ នគរបាលស្រុកត្បូងឃ្មុំ សហការណ៍ជាមួយកម្លាំងនគរបាលជីរោទិ៍ទី២ ពេទ្យមណ្ឌលសុខភាពជីរោទិ៍ទី២ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យលើសពហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយរំលំជើងសរសធ្លាក់សង្កត់ពីលើខ្លួនឯងស្លាប់ពិតប្រាកដមែន។
បន្ទាប់មកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily