សូម​ប្រយ័ត្នអាកាសធាតុ (ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែតុលានេះ) ក្រសួងធនធានទឹក និងឧតុនិយមថា…

0
587

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែតុលានេះ) ថា តាមរយៈនៃការតាមដាននូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជាបង្ហាញឲ្យឃើញថា ជ្រលងនៃសម្ពាធខ្ពស់ខ្សោយពីប្រទេសចិនប៉ាននឹងកំពុងគ្របដណ្តប់មកលើកម្ពុជា ។

ក្រសួងបានបន្តថា លក្ខណៈបែបនេះនឹងធ្វើឲ្យ
ទី១- ចាប់ពីថ្ងៃទី២៨-៣១ ខែតុលា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើនៅក្នុងកម្រិតបរិមាណពីខ្សោយទៅតិច ។
ទី២-ចាប់ពីថ្ងៃទី២៥-៣១ ខែតុលា មានខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម ៕
សូមអានបន្ថែមពីសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុនៅខាងក្រោម៖

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here