រយៈពេល ជាង២៥ ឆ្នាំមកនេះ វិស័យមីននៅកម្ពុជា ទទួលបានជោគជ័យលើការបោសសំអាតមីននិងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងកាកសំណល់ពីសង្គ្រាម

0
380

(ភ្នំពេញ)  រយៈពេល ជាង២៥ ឆ្នាំមកនេះ វិស័យមីននៅកម្ពុជា ទទួលបានជោគជ័យលើការបោសសំអាតមីននិងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងកាកសំណល់ពីសង្គ្រាម  តាមការមានប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២១ខែកញ្ញា ឆ្នាំ ២០១៨នេះ ។

ក្នុងឱកាសអញ្ជើញចូលរួមវេទិកាថ្នាក់ដឹកនាំមន្ត្រី-បុគ្គលិក អាជ្ញាធរមីនកម្ពុ បានមាន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងទៀតថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅលុបបំបាត់ អោយអស់នូវវត្តមានគ្រាប់មីនប្រឆាំងជីវិតមនុស្ស ហើយរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ដើម្បីអនុវត្តផែនការនេះ ឲ្យទទួលបានជោគជ័យ។ ហើយស្របគ្នានោះនឹងពង្រឹងបន្ថែមលើ ការត្រួតដីចំការមីនឡើងវិញដោយប្រុងប្រយ័ត្ន និងការបន្តបោស សំអាត់គ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមតំបន់ព្រំដែន ។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រកាសរើសអ្នកជំនាញបន្ថែមទៀត ជំនួសអ្នកដោះមីន ដែលចូលនិវត្តន៏ ដោយជ្រើសរើសចេញពីកងកម្លាំងយោធពលខេមរភូមិន្ទ ចំនួនប្រមាណ២០០០នាក់ ទៀតបន្ថែមពីលើកម្លាំងដែលមាន ប្រមាណ៤០០០នាក់។

អនុប្រធានទី១អាជ្ញាធរមីន បានជំរាបជូនផងដែរថា កិច្ចការបោសសំអាតមីននៅកម្ពុជា គឺទទួលបានជំនួយជាបន្ត បន្ទាប់ពីសហគមន៏អន្តរជាតិជាង ៤ពាន់លានដុល្លារួចមកហើយ។

ខណៈដែលសហគមន៏បរទេសមួយចំនួន បាន ប្រកាសបន្តផ្តល់ជំនួយលើវិស័យដោះមីនរហូតដល់ឆ្នាំ២០២៥ ដែលនៅពេលនោះ កម្ពុជានឹងក្លាយជាប្រទេសមាន ចំណូលមធ្យមកំរិតខ្ពស់ ដូចនេះហើយទើបសហគមន៏បរទេសមួយចំនួន ពុំទាន់បង្ហាញជំហរច្បាស់លាស់លើការផ្តល់ ជំនួយ លើវិស័យមីនដល់កម្ពុជានៅឡើយទេ ដោយពួកគេនៅរង់ចាំមើលសិន ហើយសម្រាប់ប្រទេសផ្តល់ជំនួយខ្លះ ទៀត បានបង្វិលជំនួយចេញពីកម្ពុជា ទៅអោយជួយដល់ប្រទេសផ្សេងវិញ ដែលជាប្រទេសក្រីក្រជាងកម្ពុជា។

ទន្ទឹងនឹងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បញ្ជាក់ថា កម្ពុជានៅតែបន្តស្វែងរកជំនួយពីបណ្តាអង្គការ សប្បុរស ធម៌ អន្តរជាតិនានា ដើម្បីផ្តល់ជំនួយឥតសំណងលើវិស័យបោសសំអាតគ្រាប់មីននៅកម្ពុជា ដែលជាបេសកកម្មការងារ មនុស្សធម៌មួយដ៏សំខាន់។ ហើយនៅឆ្នាំ២០១៨នេះ កម្ពុជាគ្រោងនឹងពិភាក្សាជាមួយ ម្ចាស់ជំនួយនៅទីក្រុងអូតាវ៉ា ដោយលើកយកនូវយុទ្ធសាស្ត្រគៀងគរជំនួយឲ្យបានទ្វេដងតាមរយៈផ្សព្វ ផ្សាយជូនដៃគូ ម្ចាស់ជំនួយទាំងចាស់និង ទាំងដៃគូថ្មីៗឲ្យបន្តផ្តល់ជំនួយ ជាពិសេសកម្ពុជាបានស្នើដល់ប្រទេសចិន, រុស្ស៊ី,កូរ៉េខាងត្បូង និងវិស័យឯកជននៅ ប្រទេស មជ្ឈឹមបូព៌ាឲ្យចាប់អារម្មណ៏បន្តដល់ជំនួយលើវិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្សល់ពីសង្គ្រាម នៅកម្ពុជា៕  ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here