(ភ្នំពេញ) យុវជនមានចំណេះដឹង និងជំនាញ ដូចសព្វថ្ងៃ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕
អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើរអោយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៏ផ្សព្វផ្សាយការពិតពីកម្ពុជាដល់យុវជនអាស៊ាន ខណៈដែលប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថានភាពប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ធ្វើជានាយករដ្ឋមន្ត្រី។
ការផ្តាំផ្គើរបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងឧិកាសដែលលោកជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជាជាង៣០នាក់ កាលពីរសៀលថ្ងៃទី២០កញ្ញា២០១៨នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានផ្តាំផ្ញើរដល់ក្រុមយុវជនជាង៣០នាក់ ដែលដឹកនាំដោយលោកស៊្រាង គឹមលី នោះថា យុវជនយើងត្រូវធ្វើការផ្សព្វផ្សាយពីសភាពការពិតនៅកម្ពុជាដល់យុវជនបណ្តាប្រទេសអាស៊ាន និងយុវជនជប៉ុនឲ្យបានយល់ដឹងកាន់តែច្បាស់ពីកម្ពុជា។ជាពិសេសស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីធ្វើអោយព្រះរាជាណាចក្រកម្ពុជាមានឈ្មោះបោះសំឡេងលើឆាកតំបន់ និងអន្តរជាតិ។
ឯកឧត្តមអភិបាលបានបន្តថា យុវជនរបស់យើងត្រូវហ៊ានបកស្រាយពន្យល់ដល់យុវជនអាស៊ាន និងយុវជនជប៉ុនពីប្រពៃណី វប្បធម៏ដ៏ល្អផូផង់របស់ខ្មែរ និងធ្វើសកម្មភាពដោយស្មើមុខ និងស្មើភាព។
ប្រធានសមាគមនាវាយុវជនអាស៊ី អាគ្នេយ៏កម្ពុជាឲ្យដឹងថា នេះជាការធ្វើដំណើរជាលើកទី៤៥ហើយដោយធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេស៤នៅតំបន់អាស៊ានរួមមាន ប្រុយណេ,ហ្វីលីពីន,ថៃនិងវៀតណាមដែលមានយុវជនអាស៊ាន និងយុជនជប៉ុនសរុបចំនួន៣៣០នាក់ដោយជូបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីបើកកម្មវិធីជាផ្លូវការ។ កម្មវិធីធ្វើដំណើរតាមនាវាក្រោមការជួយឧបត្ថម្ភ ពីប្រទេសជប៉ុននេះ មានរយះពេល៥២ថ្ងៃដោយចាប់ចេញដំណើរពីថ្ងៃទី២៣ខែតុលា ដល់ថ្ងៃទី១២ធ្នូ ឆ្នាំ២០១៨នេះ ក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុនតាមរយៈយុវជនដោយផ្តោតសំខាន់ទៅលើការប្រជុំពិភាក្សា ការសំដែងសិល្បះ វប្បធម៌ និងការធ្វើដំណើរ។
ក្នុងឳកាសនោះ ក្នងនាមរដ្ឋបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានផ្តល់ជូនថវិកាចំនួន៥០០០ដុល្លាអាមេរិកដល់ក្រុមនាវាយុវជនអាស៊ី អាគ្នេយ៏កម្ពុជាសំរាប់បំពេញតំរូវការក្នុងការធ្វើដំណើរផងដែរ៕