កំពង់ស្ពឺ ÷ កាលពីវេលាម៉ោង០៣:២០នាទីទាបភ្លឺ នាថៃ្ងទី៣០ ខែតុលា ឆ្នាំ២០១៩ មានករណីគុបកញ្ចក់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ភូមិក្រាំងលាវ បង្កឡេីងដោយមនុស្សមួយក្រុម គ្នា៣នាក់ ក្នុងនោះរួមមាន៖
១-ឈ្មោះ ជួន វិន ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ ឡេង ស្រីកា ភេទស្រី អាយុ ១៩ឆ្នាំ អ្នករួមដំណើរ រស់នៅភូមិព្រៃស្តី ឃុំម្លប់ស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្នបំរើការងារពេលរាត្រី នៅហាងខារ៉ាអូខេ យីហោរាត្រីពណ៍ស្វាយ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ ចាន់ លក្ខិណា ភេទស្រី អាយុ ២៣ឆ្នាំ អ្នករួមដំណើរ រស់នៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នបំរើការងារពេលរាត្រី នៅហាងខារ៉ាអូខេ យីហោ រាត្រីពណ៍ស្វាយ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ 1K-0404 ។
ជនសង្ស័យទាំងបីរនាក់ ធ្វេីដំណេីរមកដល់ចំណុចកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ជិតប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ បានធ្វើសកម្មភាព យកផ្លែដូងដែលផឹកទឹកអស់គប់ទៅលើរថយន្ត សណ្តោងរ៉ឺម៉ក មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 4A-8899 បើកបរដោយឈ្មោះ វ៉ែន វី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិសេកយៀ ឃុំអង្គត្នោត ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលអោយរថយន្តបែកកញ្ចក់ផ្នែកខាងមុខ។
ក្រោយកើតហេតុជនបង្កបានជិះម៉ូតូគេចខ្លួនចូលមកភូមិសាស្រ្ដស្រុកបសេដ្ឋ ត្រូវអ្នកបើកបររថយន្ត ដេញតាមរហូតមកទាន់នៅចំណុចផ្ទះសំណាក់យីហោហេងលី ស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួន។
បច្ចុប្បន្នមុខសញ្ញាជនសង្ស័យក្មេងទំនើងប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកបសេដ្ឋសាកសួរនិងកសាងសំណុំរឿងបញ្ជូន ចាត់ការតាមនីតិវិធី៕
ប្រភព៖Heng Ly
កែសម្រួលដោយ៖ NCN Daily