អភិបាលរាជធានី បញ្ជាឲ្យ ខណ្ឌទាំង១២ លុបបំបាត់ និងបង្រ្កាបគ្រឿងញៀន ឲ្យបានដាច់ខាតសកម្មនៅក្នងមូលដ្ឋាន ក្នុងអាណត្តិថ្មី

0
246

(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ បានដាក់ផែនការឲ្យសង្កាត់ទាំង១០៥ នគរបាលរដ្ឋបាលប៉ុស្តិ៏ អធិការ ប្រធានគណបញ្ជាការ ឯកភាពខណ្ឌទាំង១២ ស្នងការដ្ឋាននគរបាលរាជធានី ទីបញ្ជាករដ្ឋានកងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រើយន្តការលុបបំបាត់ និងបង្រ្កាបគ្រឿងញៀន ឲ្យបានសកម្មនៅក្នុងមូលដ្ឋាន  ដើម្បីលប់បំបាត់គ្រឿងញឿន ដោយគោរព និងអនុវត្តទៅតាមគោលការណ៏ណែនាំនៃផែនការយុទ្ធសាស្រ្ត របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងកិច្ចប្រជុំ ស្តីពីវិធានការលុបបំបាត់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ លើក ទី៣ នៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ កញ្ញា នៅសាលារាជធានី ឯកឧត្តម ឃួង ស្រេង អភិបាលរាជអានីភ្នំពេញបានមានប្រសាសន៏ថា កិច្ចការងារលប់បំបាត់ ការបង្ក្រាប និងជួញដូរគ្រឿងញឿននេះ មិនមែនជាការងារថ្មីនោះទេ។ ប៉ុន្តែ ដោយសង្កេតឃើញការងារបង្រ្កាបនេះ មានភាពអសកម្ម ទើប យើងជំរុញឲ្យអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច និងផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តការងារនេះឲ្យបានសកម្មឡើង។

ឯកឧត្តម អភិបាលបន្តថា ដោយអនុវត្តតាមអនុសាសន៏ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ធៃ បានផ្តោតយកចិត្តទុកដាក់ចំពោះបញ្ហាគ្រឿងញៀននេះ  ដែលបានកើតមានទៅលើទីតាំងក្លឹបកម្សាន្ត ផ្ទះសំណាក់ កន្លែងសប្បាយភាព រង្គសាល ជាដើម ត្រូវ នាំគ្នាលុបបំបាត់ឲ្យបានសកម្មឡើងវិញ ។ បន្ទាប់ពីពិនិត្យឃើញថា បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន និងចំណុចគោលដៅមួយចំនួនមានការកើតឡើង បង្ករអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។ ដូច្នេះ  សង្កាត់ នគរបាលរដ្ឋបាលប៉ុស្តិ៏ អធិការ ស្នងការ គណបញ្ជាការឯកភាពខណ្ឌទាំង១២ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបាន។

អ្នកជាប់គ្រឿងញៀនបើយើងមិនបង្ក្រាបមិនទប់ស្កាត់លុបបំបាត់ទីផ្សារអ្នកញៀនគ្រឿងញៀននឹងកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ  ចឹងទាល់យើងមានវិធានការម៉ឺងម៉ាត់ប្រធានគណបញ្ជាការ ឯកភាពខណ្ឌទាំង១២ ធ្វើកិច្ចការត្រួតពិនិត្យ នៅពេលពួកនេះចេញពីក្លឹប ទៅជួបភ្លាម ចេញមកភ្លាមឆែកភ្លាម ពិនិត្យភ្លាមឃើញធ្វើកំណត់ហេតុទុកឃាត់ខ្លួនយកទៅណ្យាបាលរាជធានីធ្វើមិនចុះ ត្រូវរាយការណ៏ជូន សម្តេចក្រឡាហោមដើម្បីសុំវិធានការច្បាប់ពិនិត្យកន្លែងនិងភូមិសង្កាត់មានសុវត្ថិភាពលុះត្រាភូមិ សង្កាត់ គ្មានគ្រឿងញៀន។

ឯកឧត្តម នាយឧត្តមសេនីយ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿញៀនបានបញ្ជាក់ថា គោលបំណងដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យល្អ ទៅតាមការណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង សំដៅធ្វើយ៉ាងណារក្សា សន្តិសុខឲ្យបានល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមក៏បានស្នើឲ្យសមត្ថកិច្ច ត្រូវតែពង្រឹងមូលដ្ឋានរបស់ខ្លួនឡើងវិញ ព្រោះ គ្រឿងញៀនវាបានហូរទៅដល់មូលដ្ឋានភូមិ សង្កាត់ដូចកន្លែងទីប្រជុំដែរ។ ឯកឧត្តមថា មូលដ្ឋានអាជីវកម្ម ងាយនឹងកើតបទល្មើស ដូច្នេះ អាជ្ញាធរត្រូវចុះធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មលើបញ្ហាគ្រឿងញៀននេះ ហើយសមត្ថកិច្ច នឹងធ្វើការបិទសេចក្តីប្រកាសណែនាំចំនួន២៣៩៨កន្លែងផងដែរ ដែលមាននៅតាមផ្ទះសំណាក់ ការ៉ាអូខេ ក្លឹប និងបាបារាំងជាដើម។

សូមបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០១៨នេះ វិធានការលុបបំបាត់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ លើកទី៣ នៅក្នុងរាជធានីភ្នំពេញ ដែលការអនុវត្តការងារ គឺបង្រ្កាបដោយរឹបអុសគ្រឿងញៀនបានជាង៤០០គីឡូក្រាម និងរុក្ខជាតិញៀនក្រៀមបានជាង៤តោន៕ ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here