ភ្នំពេញ ៖ តារាកំប្លែងមាឌល្អិតចិត្តមិនចុះចាញ់នាយក្រិន បានបង្ហាញនូវសំណេរជាបន្តបន្ទាប់លើគណនីហ្វេសប៊ុកខ្លួននូវពាក្យពេចន៍ប្លែកៗភ្ជាប់រូបភាពកូន ធ្វើឲ្យមហាជនកើតនូវមន្ទិលយ៉ាងក្រៃលែងពិសេសខ្លឹមសារហាក់បង្ហាញពីភាពប្រេះឆាស្នេហ៍ធ្លាប់ក្បែរច្រើនឆ្នាំក្រោមហេតុផលក្បត់ផិតគ្នាគ្រាដែលជីវិតដើរកាន់តែវែងឆ្ងាយទៅហើយ។
យ៉ាងណាក្ដីពាក់ព័ន្ធដំណឹងដ៏រសើបផ្អើលអស់អ្នកគាំទ្រ និងអ្នកសិល្បៈនេះ អង្គភាព តារាញូស៍ ព្យាយាមទាក់ទងតាមលេខទូរស័ព្ទរបស់តារាប្រុសឈ្មោះដើម ទេស សុជុន ជាញឹកញាប់ដើម្បីសុំការបំភ្លឺប៉ុន្តែគ្មានការឆ្លើយតបនោះឡើយ ប៉ុន្តែយោងតាមប្រភពពីសារព័ត៌មានក្នុងស្រុកមួយក៏បានបង្ហើបឲ្យដឹងយ៉ាងច្បាស់ការថា រូបនាយពិតជាបានចប់គ្នាជាមួយភរិយាពិតមែន ពោលគឺប្រមាណជាង១ខែមកហើយ ចំណែកកូនតូចៗទាំង៣រូបត្រូវធ្លាក់មកលើរូបនាយជាអ្នកមើលថែតែម្នាក់ឯងប៉ុណ្ណោះ។
បន្ថែមលើនេះប្រភពខាងលើក៏បានបញ្ជាក់ទៀតថា ចំពោះហេតុផលឈានដល់ផ្លូវបំបែកនេះគឺដូចអ្វីដែលលោកបានបង្ហោះយ៉ាងដូច្នោះ ដោយភរិយាដ៏ប្រពៃវ័យទើប២៥របស់នាយ ផិតក្បត់ បើទោះបីជានាយតាមទាន់ច្រើនលើកច្រើនសារ និងឲ្យរូបនាងកែប្រែក៏ដោយ។ បច្ចុប្បន្ននេះនាយមានអាយុ៤០ឆ្នាំទៅហើយ ឯអនាគតកូនៗទាំង៣នឹងពឹងលើរបរបើកហាងស៊ុបកន្ធាយនៅផ្លូវ ២០០៤ នេះ និងការងារសិល្បៈក៏នៅតែបន្ដផងដែរ។
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily