មួយករណីទៀតហើយសូមប្រយ័ត្ន!ស្ត្រីម្នាក់ សាកថ្មទូរស័ព្ទម៉ាក Samsung បណ្តើរស្តាប់កាសបណ្តើរ បណ្តាលអោយឆក់ស្លាប់

0
412

កណ្ដាល:ម្នាក់ទៀតហើយសូមប្រយ័ត្ន!ស្ត្រីម្នាក់ សាកថ្មទូរស័ព្ទម៉ាក Samsung បណ្តើរស្តាប់កាសបណ្តើរ បណ្តាលអោយឆក់ស្លាប់ទាំងព្រឹក នៅក្រុងតាខ្មៅ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង ១០នាទីព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ស្ថិតត្រង់ចំណុច ផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ អាន សុខណា ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជនជាតិខ្មែរទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងដកហូត៖
-ដុំសាកទូរសព្ទ័ម៉ាក Samsung ពណ៌ស ចំនួន០១
-ខ្សែកាស ម៉ាក Samsung ពណ៌ស ចំនួន១
-ទូរសព្ទ័ម៉ាក Samsung LT ពណ៌ខ្មៅ ចំនួន០១គ្រឿង ។

តាមការបំភ្លឺរបស់ឈ្មោះសុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការ ជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃដដែល ជនរងគ្រោះ មិនឃើញមកធ្វើការ ដូចសព្វដង ក៏បានខលទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស ដែលនៅជិត និងឲ្យជួយមើលបន្ទប់ជួលជនរងគ្រោះ ពេលទៅដល់បន្ទប់ជនរងគ្រោះ ឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារ អត់មានបើកទេ ។

បន្ទាប់មកគាត់ ក៏តេហៅអ្នកធ្វើការនៅរោងចក្រឲ្យជួយមើល ពេលមកដល់នាំគ្នា ទាញបង្អួច ហើយលូកដៃបើកគន្លឹះបង្អួច ស្រាប់តែឃើញជនរងគ្រោះដេក តែដាស់យ៉ាងណាមិនក្រោក ដោយមានសភាពរឹងដៃ រឹងជើង និងឃើញមានកាសជាប់នឹងត្រចៀក ឯទូរស័ព្ទ មានសាកថ្មជាប់នឹងព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចផ្នែកជំនាញ ចុះមកដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សាកសព មានសភាពធម្មតា ធ្មេញខាំអណ្តាត ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។

ការសន្និដ្ឋាន៖ ជនរងគ្រោះ ស្លាប់ដោយសារ ឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យឆក់ស្លាប់ រួចក៏ប្រគល់សពជូនប្អូនជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here