ទាហានសឹករងខេត្តពោធិ៍សាត់បើករថយន្តល្បឿនលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ហោះ…

0
315

ពោធិ៍សាត់: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៣និង៤០នាទីរសៀល ថៃ្ងទី៣១ ខែតុលា ឆ្នាំ២០១៩
ម្សិលមិញនេះនៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចផ្លូវកោងលាំងត្រាចសិ្ថតក្នុងភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងនោះរបួសធ្ងន់ចំនួន ០៣នាក់ របួសស្រាលម្នាក់មាន៖
១/ឈ្មោះ ម៉ឹក ចេង មុខងារនាយរងសេនាធការយោធាខេត្តពោធិ៍សាត់។
២/ឈ្មោះ ឃួន សារុំ មុខងារ នាយ ក២ ខេត្តពោធិ៍សាត់។
៣/ឈ្មោះ នាយសំណង់ អន រិទ្ធ មុខងារមន្រ្តីយោធាខេត្តពោធិ៍សាត់។
៤/ឈ្មោះ ញាណ ផា មុខងាររងយោធាស្រុកភ្នំក្រវាញ។

រថយន្តរងគ្រោះម៉ាក ISUZU ពាក់ស្លាកលេខ ខេមរភូមិន្ទ២-០៩៣៣ ពណ៌តេ្រអ៊ី ធើ្វចរាចរណ៍ពីត្បូងទៅជើងមានល្បឿនលឿន មកដល់ចំណុចកើតហេតុ បត់តាមផ្លូវកោងមិនទាន់ក៏ជ្រុលធ្លាក់ខុសផ្លូវក្រឡាប់តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចកម្លាំងប៉ុស្តិ៍ ចុះដល់ទីតាំងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យចំណែករថយន្ត ត្រូវបានប្រគល់ឲ្យទៅអង្គភាពសឹករងខេត្តពោធិ៍សាត់៕

ប្រភព៖ ហ្វេកបុក
កែសម្រួលដោយ៖NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here