(ភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកទេសវាស់វែងដី ដោយប្រើប្រាស់ឧបការណ៍ទំនើប (SinoGNSS T300 Plus) នៅទីស្ដីការក្រសួង ដើម្បីបន្ត និងជម្រុញឲ្យការវាស់វែង កាន់តែមានសុក្រិតភាព ច្បាស់លាស់ រហ័សទាន់ពេលវេលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបែងចែក ឧបរកណ៍ទំនើបវាស់វែង តាមមន្ទីររាជធានី ខេត្ត នានា ។
ក្នុងនោះដែរ ឯកឧត្តម បានផ្តាំផ្ញើ ដល់មន្ត្រីបច្ចេកទេស ទាំងអស់ បន្តខិតខំបម្រើការងារប្រចំាថ្ងៃ ប្រើប្រាស់ថែទាំឧបករណ៍ទំនើបដែលបានចែកជូននេះឲ្យបានត្រឹមត្រូវនឹងយូអង្វែង។ ដោយឡែក លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានទទួលឧបករណ៍វាស់វែងដីធ្លីទំទើប SinoGNSS T300 Plus នេះចំនួន ២គ្រឿងដើម្បីប្រើប្រាស់ជាផលប្រយោជន៍ដល់អង្គភាព និងសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រះសីហនុ ៕