ភ្នំពេញ ៖ នៅវេលាម៉ោងជាង១០និង២០នាទី ព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៩នេះ មានករណី រថយន្តស្ទួចមួយគ្រឿង បានស្ទួចដែកប៉ារ៉ាស កាត់ទទឹងផ្លូវ ដើម្បីហាមឃាត់រថយន្តធំចូល ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ចំក្បាលបុរសចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ប៉ារ៉ាសនេះមានសភាពទ្រុតទ្រោម ហើយក៏ត្រូវរថយន្តស្ទួច ស្ទួចដើម្បីជួសជុលឡើងវិញ ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ស្របពេលជនរងគ្រោះ មានវ័យជាង៦០ឆ្នាំ ជិះម៉ូតូម៉ាក ធូដេ ពាក់ស្លាកលេខភ្នំពេញ 1DA-2427 ត្រូវ ចំក្បាលស្លាប់តែម្តង ។ ភ្លាមនោះ រថយន្តបង្ក បានបើចេញពីកន្លែងកើតហេតុ ទៅបាត់តែម្តង ៕
ប្រភព៖Heng Ly
កែសម្រួលដោយ៖NCN Daily