(ភ្នំពេញ) ជនសង្ស័យចំនួន ៤ នាក់ ប្រុស ៣នាក់ ស្រី ១នាក់ ដែលពាក់ព័ន្ធប្រើហឹង្សារលើជនសង្ស័យលួចទូរស័ព្ទ នៅផ្សារព្រៃទាត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ នេះបើតាមការប្រាប់អោយដឹងពីលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការ នគរបាលខណ្ឌពោធិសែនជ័យ ។
កំហឹងមួយឆាវបំផ្លាញអនាគតខ្លួនឯងក្នុងមួយប៉ប្រិចភ្នែក ។ ដូច្នេះសូមកុំចូលចិត្តប្រើហឹង្សារដោះស្រាយបញ្ហា ។
សូមគាំទ្រសមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដែលចាត់វិធានការណ៍ចំពោះជនបង្ករហឹង្សារខាងលើ ៕ ប្រភព ផែង វណ្ណះ