ស្រ្តីម្នាក់​ជិះម៉ូតូឌុបម្តាយ បានពាក់កណ្តាលផ្លូវធ្លាក់​ម្តាយបោកក្បាលស្លាប់ភ្លាមៗនៅស្រុក​អង្គស្នួល

0
345

(កណ្តាល)  ករណី​នេះបានកើតឡើងកាលពី​រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ផ្លូវ​ចូល​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​ម៉ាក ហុងដា សេ១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1DH-4521 បើកបរ​ដោយ​ឈ្មោះ ញឹម ចិន្ដា ភេទ​ស្រី អាយុ២៥ មាន​ទីលំនៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ក្រុងភ្នំពេញ បាន​ឌុប​ម្ដាយ​ឈ្មោះ ទូច ណា​រី អាយុ៦៧ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា បាន​បើក​មកពី​លិចទៅ​ទិសខាងកើត​មកដល់​ចំ​ណុ​កើតហេតុ បាន​ធ្លាក់ ម្ដាយ​ពីលើ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់។ ករណីនេះ​តាម​ការ​បំ​ភ្លឹ​របស់​កូនស្រី​គាត់​ប្រាប់ថា​ម្ដាយ​មាន​ជំងឺ​បេះដូង​ប្រចាំកាយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here