ភ្នំពេញ៖ នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ជូននូវម៉ូតូកង់បីទៅរដ្ឋបាលខណ្ឌចំនួនបួនមានខណ្ឌជ្រោយចង្វារ ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដោយក្នុងសង្កាត់នីមួយៗទទួលបានមួយគ្រឿង និងតាមបណ្ដាខណ្ឌផ្សេងទៀតនឹងទទួលបាននាពេលក្រោយ ដើម្បីជួយការងារប្រមូលដឹកជញ្ជូនសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក ដែលនឹងខិតជិតមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ៕