ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

0
339

(ភ្នំពេញ) នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤:០០ នាទីរសៀល នៅមន្ទីរពេទេ្យគន្ធបុប្ផា ឯកឧត្តម ជា​ សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមាជិកស្ថាបនិកនៃមូលនិធីគន្ធបុប្ផាកម្ពុជា រួមជាមួយសមាជិកស្ថាបនិក និងសមាជិកកិត្តិយស ជាច្រើនរូបទៀត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៨។

ទន្ទឹមនឹងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ដជឿទុកចិត្ដលើរាជរដ្ឋាភិបាល លើមន្ទីរពេទ្យគន្ធបុប្ផាថា សេវារបស់មន្ទីរពេទ្យនេះ នៅតែមានស្ដង់ដារសេវាសាធារណៈ​ ស្ដង់ដានៃការគ្រប់គ្រងមន្ទីរពេទ្យបានយកល្អប្រសើរ ហើយនឹងការធានានូវនិរន្ដរ៍ភាពនៃប្រតិបត្ដិការមន្ទីរពេទ្យនេះ មិនត្រូវបានបាត់បង់នោះទេ មានតែការពង្រឹងបន្ថែមទៀត ហើយសូមឲ្យប្រជាពលរដ្ឋ ទាំងអស់គ្រប់ស្រទាប់វណ្ណៈ បន្ដគាំទ្រ នូវកិច្ចប្រតិបត្ដិការរបស់មន្ទីរពេទ្យនេះ ។

សូមរម្លឹកថា ​មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបង្កើតឡើងដោយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយសនៃមូលនិធិ​។

នេះគឺជាការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេស គឺការជួយសង្គ្រោះអាយុជីវិតទារក និងកុមារឱ្យចាកផុតពីជំងឺដង្កាត់ និងគ្រោះថ្នាក់ផ្សេងៗ។ ក្រៅពីបង្កើតមូលមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាហើយនោះ, រាជរដ្ឋាភិបាលកម្ពុជា បានដកថវិកានៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយដកចំនួន២ដុល្លារ ក្នុងមួយសំបុត្រ បញ្ជូលទៅក្នុងមូលនិធិគន្ធបុប្ផា។ ជាក់ស្តែងនៅរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ចំណូលលក់សំបុត្រចូលទស្សនាអង្គរ ដែលត្រូវបានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា មានចំនួនសរុប ២,៧១៣,៩២២លានដុល្លារអាមេរិក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here