កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី ១១ខែ កញ្ញា ឆ្នាំ២០១៨ យុវជនប្រមឹកនេះ ឈ្មោះ លឹង ឆើត អាយុ២៩ឆ្នាំ រស់នៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង មានឪពុកឈ្មោះ ព្រុំ សំណាង អាយុ៥៦ឆ្នាំ ម្តាយឈ្មោះ លឹង ហាន អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុ។
មុនពេលកើតហេតុ ជនសង្ស័យជាកូនបានសុំប្លង់ដីម្តាយយកទៅបញ្ចាំគេ ដើម្បីយកលុយទៅទិញម៉ូតូជិះ តែម្តាយនិងឪពុកមិនព្រមឲ្យ ពេលនោះរូបគេក៏ខឹងហើយក៏យកស្លឹកត្នោតចំនួន៣ធាងដុតផ្ទះ បណ្តាលឲ្យឆេះខ្ទេចគ្មានសល់ ខណៈដែលរូបគេកំពុងស្រវឹងស្រាជោកជាំ។
ផ្ទះដែលកូនប្រមឹកដុតឆេះអស់នោះមានទំហំ៥ × ៤ម៉ែត្រ ប្រក់ស្លឹកត្នោត ជញ្ជាំស្លឹក រនាបឫស្សី។ កូនប្រមឹកនេះ ត្រូវបានកម្លាំងប្រជាការពារឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ FB