សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ ឱ្យដោះលែងអ្នកគាំទ្រអតីតគណបក្សប្រឆាំង និងវិលចូលស្រុកវិញ

0
406

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​​ចេញប​ញ្ជាផ្ទាល់មាត់ ​​​ឱ្យ​​ដោះ​លែង​អ្នក​គាំ​ទ្រ​​​​អតីត​​គណ​បក្ស​​ប្រឆាំង ដែល​ត្រូវ​បាន​ចាប់​ខ្លួ​ន​​ជា​បន្ត​បន្ទាប់​នៅ​​ក្នុ​ង​យុទ្ធនាការ​វិល​ត្រឡប់​​​មក​វិញ ​របស់​អតីត​មេបក្ស​ប្រឆាំ​ង ទណ្ឌិត សម រង្ស៊ី និង​បាន​អំពាវនាវ​​ស​កម្មជន​ ឬ​អ្នក​គាំ​ទ្រ​​បក្ស​ប្រឆាំង​ដែល​​​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ ​ឱ្យ​វិល​ត្រឡប់​ចូល​ប្រទេស​​​កម្ពុជា​។

សម្តេចតេជោ នាយករដ្ឋម​ន្ត្រី ​បាន​បញ្ជា​ផ្ទាល់​មាត់​​បែ​ប​នេះ ​អំឡុង​ពេល​​​ថ្លែង​​នៅ​ក្នុង​កម្មវិធី​ដាក់​ឱ្យ​​​ដំណើរ​ការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​​មួយ​នៅ​ឯ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​​១៤ ខែ​វិច្ឆិកា​នេះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើ​កា​រជា​មួយម​ន្ត្រីតុលា​ការ ដកយកដីការដែលបានចេញចាប់​ជ​នមួយ​ចំ​នួន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជនទាំ​ងនេះ​ ចាញ់បោកការឃោសនារបស់ក្រុមជ​ន​ក្បត់​ជាតិ។ សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបា​ល​យល់ណា​ស់លើ​បញ្ហា​នេះ តែមិនអនុគ្រោះឱ្យនៅមុនថ្ងៃ៩ ​វិ​ច្ឆិកា នោះឡើយ។ សម្តេចតេជោ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ​ធ្វើការជាមួយព្រះរាជអា​ជ្ញា​ និងតុលាការ ដើម្បីដោះលែងអ្នកចាប់ខ្លួន​ ​តាមសំ​ណើរ​បស់សា​ម៉ីខ្លួន ឬមេធាវី។

ស​ម្តេចតេជោ ហ៊ុន សែន បានថ្លែង​ថា៖ “រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ គួរ​ពិនិត្យ​លទ្ធភា​ព​​​ជាមួយ​​ព្រះ​​រាជ​អាជ្ញា ដើម្បី​ដោះ​លែង​អ្នក​ត្រូវ​​បា​ន​​ចាប់​ខ្លួន ដោយសារ​ចាញ់​​បោ​ក​​គេ បាន​នៅ​ក្រៅ​ឃុំ​ជា​​​បណ្ដោះ​​អាស​ន្ន។ ខ្ញុំ​ក៏​សូម​អំពាវ​​​នាវ​​បង​​ប្អូន​​ចាញ់​បោក​គេ​រត់​ចូល​ទៅ​​ក្នុ​ង​​ប្រទេស​​ថៃ សូម​ត្រឡប់​មក​កាន់​ផ្ទះ​សម្បែង​​​ក្នុង​​ប្រទេ​ស​​កម្ពុ​ជា​វិញ។ រដ្ឋាភិបាលមិន​ដាក់​ទុក្ខ​ទោ​ស​​អ្នក​​ចាញ់​​​បោក​គេ​ទេ។ ហ៊ុន សែន មិន​ឱ្យ​ចាប់​ទេ”។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ​និងសកម្មជនអតីតបក្សប្រឆាំង​ ​ដែលចាញ់បោកមេឧទ្ទាមសម ​រ​ង្ស៊ី ហើយរត់គេចខ្លួនទៅប្រទេសថៃ ឲ្យ​វិលចូលមកស្រុកខ្មែរវិ​ញ​ ដោយគ្មានទោសពៃអ្វីឡើយ​។​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានណែនាំឲ្យក្រុមសកម្មជន អតីតបក្សប្រឆាំង នៅក្នុងប្រទេស ដែលរត់ចេញពីផ្ទះ គេចពីសំ​ណា​ញ់ច្បា​ប់ ត្រឡប់ទៅផ្ទះវិញ ដោយរួចទោស។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំ​ណរ​គុណ និងកោតសរសើរដល់ព្រះថេរា​នុ​ថេរៈ​​ ​និងព្រះស​ង្ឃគ្រប់​ព្រះអ​ង្គ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ​ទូ​ទាំងប្រ​ទេ​ស និងអាជ្ញាធរគ្រប់លំ​ដា​ប់ថ្នា​ក់ ដែលបានចូលរួមទប់ស្កា​ត់គ​ម្រោងរ​ដ្ឋ​ប្រហារ មិនបានសម្រេចដែ​លមា​នបំណ​ងផ្តួល​រំលំ​រាជរដ្ឋា​ភិបា​លកម្ពុជា របស់ក្រុមឧទ្ទាម ស​ម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ថ្មីៗនេះតាមរយៈ​ការ​ចូល​រួមហូ​បអំបុក ក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ​ព្រះមហា​ក្សត្រ​។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការរដ្ឋប្រហារដ៏ពិសពុលរបស់ក្រុម សម រង្ស៉ី ត្រូវបរាជ័យ។ ប្រជាពលរដ្ឋនៅតែត្រូវការគណបក្សប្រជាជន ត្រូវការសម្តេច ហើយកងទ័ពនៅតែគាំទ្ររាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោសរបស់ សម រង្ស៊ី គ្មានការលើកលែងនោះឡើ​យ​ ត្រូវតែដំណើរការទៅតា​ម​ច្បាប់​។ ដៃស្តាំរបស់សម្តេចមិន​ចុះ​ហត្ថ​លេ​ខា សុំព្រះរាជទានលើកលែងទោសឱ្យ ស​ម​ រ​ង្ស៊ី នោះឡើយ​។ ក្រុមជនក្បត់ជាតិ សម រង្ស៊ី បានអុជអាលស​ម្តេ​ចក្រ​ឡាហោម ​ស ខេង ឱ្យធ្វើរដ្ឋប្រហារ​ទ​ម្លាក់ស​ម្តេ​ច។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមក្បត់ជាតិ​ ​សម រង្ស៊ី ថា ស្គាល់ផ្ទៃក្នុងគណបក្សប្រជាជ​ន​កម្ពុ​ជាតិ​ចពេកហើ​យ​។ គណបក្សប្រជាជនគ្មាន​កា​រដណ្តើ​ម​អំណាច​ផ្ទៃក្នុង​គ្នានោះឡើ​យ។​ ការអនុគ្រោះដល់អ្នកចាញ់​បោ​កទាំ​ងនេះ គឺជាដំណើរនៃបង្រួបបង្រួ​ម​ជាតិ​ ព្រោះអ្នកទាំងនោះចាញ់បោកក្រុ​ម​ជនក្ប​ត់​ជាតិ​។ ក្រុមជនក្បត់ជាតិ​ ​សម​ រង្ស៊ី គ្រោងប្រើឈាមប្រជាជ​ន​ ដើម្បីសម្រេចមហិច្ឆតា​រ​បស់​ពួ​កគេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកដែលរត់​ទៅ​ក្រៅស្រុ​ក ហើយបើចូលមកវិ​ញ​ត្រូវ​អាជ្ញាធរ ឬសមត្ថកិច្ចចាប់​ខ្លួ​ន ត្រូវរាយការទៅនាយ​ក​រដ្ឋ​មន្ត្រី​តាមរ​យៈទំ​ព័រ Facebook។ ច្បាស់ណាស់ តម្លៃសន្តិភាព និងសន្តិសុខ មានត​ម្លៃខ្លាំ​ងបំ​ផុត សម្រាប់ប្រទេស​ជា​តិយើ​ង ទោះបីដោយតម្លៃណាក៏ដោយ​ ​គឺយើងត្រូវថែរក្សា​ ​និងទ​ប់ស្កាត់​ឲ្យខាន​តែ​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here