បាត់ដំបង ៖ សមត្ថកិច្ចនគរបាលខេត្ដបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានគាស់ទូមាស (កាឡៃ) យកទ្រព្យសម្បត្តិរបស់ អាជីវករក្នុងផ្សារ១៣មករា រួចរត់គេចខ្លួនបាន៤ថ្ងៃ ក៏ត្រូវចាប់បាន និងដកហូតទ្រព្យសម្បត្តិរបស់ ជនរងគ្រោះបានមួយចំនួនធំមកវិញ ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ ឌុក ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ដែលជាជនដៃដល់ ក្នុងករណី(គាស់ទូ)លួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ជាអាជីវករឈ្មោះ គឿង ជឿងថាក់ ភេទស្រី អាយុ២៣ឆ្នាំរស់នៅភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងផ្សារ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយមិនស្គាល់មុខបាន (គាស់ទូ)កញ្ចក់លួចយកសម្ភារ: ជាគ្រឿងអលង្ការ(កាឡៃ) និងសម្ភារ:ជាគ្រឿងសំអាងជាច្រេីនមុខ របស់ជនរងគ្រោះ ហេីយសម្ភារ:បាត់បង់ សរុបទឹកប្រាក់ជាប្រាក់ដុល្លារ ចំនួន១៨,០០០ដុល្លាអាមេរិក (មួយម៉ឺនប្រាំបីពាន់ដុល្លា) និងជាប្រាក់រៀល ចំនួន៣,០០០,០០០រៀល (បីលានរៀល)។
ក្រោយពេលបាត់បង់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចនគរបាល ហេីយក្រោយពេលធ្វេីការស្រាវជ្រាវ ទេីបឈានដល់ការឃាត់ខ្លួន ជនសង័្សយខាងលេី និងដកហូតយកទ្រព្យសម្បត្តិទាំងនេះ ។ ជនស័ង្សយ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ រីឯសម្ភារ:ដែលដកហូតបាន ប្រគល់ជូនម្ចាស់វិញ៕
ប្រភព៖ កូន ខ្លាតូច
កែសម្រួលដោយ៖NCN Daily