កម្ពុជានឹងចុះត្រជាក់ដល់២១អង្សាចាប់ពីថ្ងៃនេះដល់ថ្ងៃ២០ខែវិច្ឆិកាខាងមុខ

0
290

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប្រចាំទាំងក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជាចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្ថានភាពបែបនេះធ្វើឲ្យ បណ្ដាខេត្ដនៅតំបន់វាលាទំនាបភាគកណ្ដាល ភាពពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់តិចតួចនៅផ្នែកខ្លះ។ ខណៈសីតុណ្ហភាពអប្បបរមា មានចាប់ពី ២១ ទៅ ២៣ អង្សា និងសីតុណ្ហភាពអតិបរិមា មានចន្លោះពី ២៧ ទៅដល់ ២៩ អង្សា។

សម្រាប់តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច ខណៈសីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៣ ទៅដល់ ២៥ អង្សា និងសីតុណ្ហភាពអតិបរមា មានចន្លោះពី ២៨ ទៅដល់ ៣០ អង្សា។

អាស្រ័យហេតុនេះសូមបងប្អូនសូមជ្រាបជាដំណឹង និងមានការត្រៀមទុកជាមុនដើម្បីការពារនូវបញ្ហាសុខភាព នៃបម្រែបម្រួលអាកាសធាតុនេះ៕

ដកស្រង់ពី Business Cambodai កែសម្រួលដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here