ប្រទះឃើញបុរសម្នាក់ សំរេចចិត្តចងក សម្លាប់ខ្លួនដោយសារតែ….

0
993

បាត់ដំបង: ករណីអត្តឃាតស្ថិតនៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពី ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ។ ជនរងគ្រោះឈ្មោះ ចុប សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរ ធ្វើស្រែ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ រិន ឈៀង ភេទស្រី អាយុ ៦៦ឆ្នាំ ដែលជាម្តាយបង្កើតរបស់ជនរងគ្រោះ មុខរបរធ្វើស្រែបានបំភ្លឺប្រាប់ថា នៅម៉ោង៥ល្ងាចថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ ថា ខ្លួនបានអប់រំណែនាំ ជនរងគ្រោះឲ្យឈប់ប្រើប្រាស់ថ្នាំញៀនរួចកូនគាត់ឆ្លើយថា«ខ្ញុំខុសហើយម៉ែ» ក្រោយមកកូន របស់គាត់ ទៅផឹកអស់ចំនួន២ឬ៣កំប៉ុង លុះមួយសន្ទុះឃើញមកសំពះជំរាបលាឪពុកនិងខ្លួន (ម្ដាយ) ថា កូនទៅឆ្ងាយហើយអស់កម្មពៀជាមួយពុកម៉ែហើយ ស្រាប់តែយប់ឡើងឃើញកូនអត់ដេកដើរ ឡើងដើរចុះលើផ្ទះ រហូតដល់ម៉ោង ៤ទៀបភ្លឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់បានឃើញកូន កាន់ពិល ចេញពីផ្ទះស្មានតែទៅមើលអន្ទាក់កណ្តុរ លុះដល់ម៉ោង ១ជាងរសៀលថ្ងៃខែឆ្នាំដដែលឮឈ្មោះ ប៊ុន វីរ: ភេទប្រុស អាយុ ៤៦ឆ្នាំ អ្នកជិតខាងប្រាប់ថា អាសំណាង កូនរបស់មីងចងកនៅចម្ការតាង៉ែនរបស់ឈ្មោះ ប៉ូ លី ហើយគាត់ក៏នាំគ្នាទៅមើលឃើញកូនរបស់ខ្លួនចងកនិងដើមតាង៉ែនស្លាប់មែន។

សន្និដ្ឋាន៖ សពជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកដោយខ្លួនឯង។ មូលហេតុ៖ ប្រើប្រាស់ថ្នាំញៀន សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here