ការរញ្ជួយដីដ៏ខ្លាំងមួយដែលមានកម្រិត ៦.១ រិចទ័របានកើតឡើងនៅជិតព្រំដែនថៃនិងឡាវនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនអ្នកស្លាប់និងការខូចខាតធ្ងន់ធ្ងរទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត័មានCNA នៅមុននេះបន្ដិច។