(រតនគិរី) ក្រសួងធនធានទឹក និងឧតុនិយម នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានព្រមានពីការហក់ឡើយខ្លាំងយ៉ាងគំហុក រហូតលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៃទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី ដោយសារបរិមាណទឹកភ្លៀង ដែលបានធ្លាក់ច្រើនជាប់ៗគ្នា។
តាមរយៈ Facebook ផ្លូវការក្រសួងធនធានទឹក បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «គិតត្រឹមម៉ោង១០៖៣០នាទី នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាន មានកម្ពស់ ១០.៧០ម៉ែត្រ ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០.៥០ម៉ែត្រប៉ុណ្ណោះ៕ ប្រភពក្រសួងធនធានទឹក