ភ្នំពេញ ៖ គ្រូហោទស្សន៍ទាយស្ដង់ដារមានវិក្កយបត្រលោតឆត្រពីឋានព្រះឥន្រ្ទល្បីនាម គ្រូ អគ្គីនេត្រ បានផុតខ្លួនពួនក្នុងគុកអស់ច្រើនឆ្នាំក្នុងករណីជាប់ខ្នោះបទជួញដូរគ្រឿងញៀន ក្នុងកំឡុង ខែកញ្ញា ឆ្នាំ ២០១៧ បានធ្វើឲ្យម៉ូយៗដែលតែងទាយ ទាញអាគមស្នេហ៍ប្រែរកស៊ីធូរទាំងប៉ុន្មានយកដៃគក់ទ្រូងហួសចិត្តមិននឹកស្មានក្រៅពីអាជីពគ្រូអូមអាមក្ដាមដុត អគ្គីនេត្រ ពួយរបរខុសច្បាប់ចាប់លក់គ្រឿងញៀនទៅវិញ។
យ៉ាងណាក្ដីព្រហាមអុលថ្ងៃទី២២ ខែវិច្ឆិកា នេះ លើទំព័រហ្វេសប៊ុកឈ្មោះ ហោរាឣគ្គីនេត្រគ្រូវេទមន្តត្រៃវេទមហាមន្តអាគមខ្មែរដើម ដែលផ្អាកសកម្មភាពក្រោយចូលគុកនោះ បានបង្ហាញវត្តមានសកម្មភាពជាថ្មីដោយចេញបើកឆាកលក់កាហ្វេ ថែមបង្ហោះសារភ្ជាប់រូបសាច់មុខសខ្ចីមិនចាញ់តារាព្រមជំហរចូលអាជីពដើមថា មកវិញអង្គុយជួយលក់កាហ្វេអ្នកផ្ទះនៅស្ពានបឹងសាឡាង អរគុណបងស្រីហ្វេនកាហ្វេរាល់ថ្ងៃ 1ថ្ងៃទិញកាហ្វេជិត10កែវ គាត់ជាហ្វេនលោកគ្រូផងដែរ គាត់ចង់ថតរូបជាមួយ អរគុណនូវការស្រលាញ់រាប់អាននិងគាំទ្រឥឡូវគាត់រអ៊ូថាមិចមិនទាយអោយគាត់តាំងពីម្សិលមិញដល់ពេលនេះនៅមិនទាន់ទាយអោយគាត់ទៀតហិហិចាំបន្តិចទៅមានទៅណាហាសហាសហា៕
ប្រភព FB