បុរសចំណាស់ម្នាក់ដោតឌុយភ្លើងបូមទឹក បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ នៅស្រុកកណ្តៀង

0
385

ពោធិ៍សាត់: ហេតុការណ៍នេះបានកកើតឡើងកាលពីវេលាម៉ោង ៥ និង ១០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ ត្រង់ចំណុចមាត់អណ្ដូងទឹកក្បែរផ្ទះជនរងគ្រោះ ស្ថិតភូមិពោធិ៍ឡើង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ ដែក ធាម ភេទប្រុស អាយុ ៦៧ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះបានរាយខ្សែភ្លើងចេញពីផ្ទះអូសទៅដល់មាត់អណ្តូងទឹក ដើម្បីបូមទឹកដាក់ពាង បន្ទាប់មកជនរងគ្រោះបានចាប់ក្បាលឌុយដោតចូលក្នុងព្រីភ្លើង ភ្លាមនោះក៏ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់តែម្ដង់ ដោយមិនមានអ្នកណាជួយទាន់ទេ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះមានសភាពទទឹកខ្លួនជោក ទើបបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here