នេះជាខ្លឹមសារទាំងស្រុង នៃលិខិតរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន

0
511

ភ្នំពេញ៖ លិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន បង្ហាញពីការគាំទ្រ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ត្រូវបានបកប្រែក្រៅផ្លូវការ។

លោក ដូណាល់ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានសរសេរលិខិត ដោយ ផ្ទាល់ដៃផ្ញើជូនសម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា តាមរយៈឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជាថា សហរដ្ឋអាមេរិកមិនគាំទ្រ ឱ្យមានការប្តូររបប នៅ កម្ពុជានោះទេ ។

ក្នុងឱកាសដែល លោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បាននាំនូវ លិខិតរបស់ ប្រធានាធិបតី សហរដ្ឋអាមេរិក មកជូនសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី ២១ វិច្ឆិកា នេះ លោក កៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី បាន ប្រាប់ ក្រុមអ្នកសារព័ត៌មាន ថា នេះជាលើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រ ដែលប្រធានាធិបតី សហរដ្ឋអាមេរិក បាន សរសេរលិខិតដោយផ្ទាល់ដៃ ផ្ញើជូនសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ត ការរិតចំណងទាក់ទង កិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែ មានការ រីកចម្រើនល្អប្រសើរឡើងថែមទៀត គោរពអធិបតេយ្យភាពកម្ពុជា ជាពិសេសឯកឧត្តម ប្រធានាធិបតីអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិក មិនមាន ការគាំទ្រ ឱ្យមានការប្តូរ របបនៅកម្ពុជា នោះទេ ។

នេះជាខ្លឹមសារទាំងស្រុង នៃលិខិតរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានបកប្រែក្រៅផ្លូវការ៖

LEAVE A REPLY

Please enter your comment!
Please enter your name here