បុរស២នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រវាង

0
267

ស្រុកព្រៃនប់-(ដំណឹងបឋម) បុរស២នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដី បុកប៉ះជាមួយម៉ូតូ២គ្រឿង វេលាម៉ោងជាង៥ល្ងាចថ្ងៃ២២ វិច្ឆិកា ២០១៩នេះនៅផ្លូវជាតិលេខ៤ ខាងមុខតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយ រថយន្ត ០១ គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A.4166 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បានបុកពីក្រោយ ម៉ូតូ ទី១ ម៉ាក WAVE ពណ៌ ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គឹមលេង គីមស្រេងភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរ ម្នាក់ឈ្មោះ ឈិន ចិន្តាភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ខេត្តកណ្ដាលមុខរបរកម្មកររោងចក្រ ទិសដៅស្របគ្នា ពីលិចទៅកើតបណ្តាលអោយអ្នកជិះម៉ូតូទី១ ស្លាប់ទាំង២នាក់ រួចបានទៅបុកប៉ះម៉តូទី២ ម៉ាកហុងដាឌ្រីម ផ្លាកលេខ ព្រះសីហនុ -9052ជិះគ្នា២នាក់ (ប្រុស)បណ្តាលអោយអ្នកជិះម៉ូតូទី២រងរបួសស្រាល។ ក្រោយកើតហេតុអ្នកបើកបររថយន្ត HYUNDAI បានចុះរត់គេចខ្លួនបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ៕ (សូមបើកបរដោយការប្រុងប្រយត្ន័ អ្នកជិះម៉ូតូចាំបាច់ត្រូវពាក់មួកសុវត្ថិភាពដើម្បីការពារអាយុជិវិតពេលកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍)

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here