សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបទូតអារ៉ាប៊ីសាអូឌីត ពីការពង្រឹងពង្រីកវិស័យការទូតសភាកម្ពុជាជាមួយប្រទេសជាមិត្តនៅលើសកលលោក

0
335

នៅពេលអនុញ្ញាតឲ្យឯកឧត្តម សាអ៊ូត អាល់ សូវ៉េលីម ( Saud F.M. Al Suwelim) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងពីការពង្រឹងពង្រីកវិស័យការទូតសភាកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្តទំាងអស់នៅលើពិភពលោក។ សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹងបន្តខិតខំថែមទៀតក្នុងការពង្រឹង និងពង្រីកវិស័យការទូតសភា ជាមួយសភាប្រទេសជាមិត្តនៅលើសកលលោក សំដៅគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាង រដ្ឋសភាកម្ពុជានិងរដ្ឋសភាអារ៉ាប៊ីសាអូឌីត ផងដែរ។ រដ្ឋសភាប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ នៅក្នុងវេទិកាអង្គការអន្តរសភាក្នុងតំបន់ និងសកលលោក ដូចជា នៅក្នុងក្របខ័ណ្ឌសហភាពអន្តរសភា(IPU) និងសភាតំបន់អាស៊ី(APA) ជាដើមនោះ។


ឯកឧត្តម សាអ៊ូត អាល់ សូវ៉េលីម បានសម្តែងក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទំាងបានសន្យាថា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ឯកឧត្តមឯកអគ្គរាជទូត បានជូនលិខិតអញ្ជើញ របស់ឯកឧត្តមប្រធានរដ្ឋសភា អារ៉ាប៊ីសាអូឌីត ចំពោះសម្តេចប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសអារ៉ាប៊ីសាអូឌី។


សម្តេចបានទទួលយកការគោរពអញ្ជើញនេះ ដោយបានគូសបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយដើម្បីបំពេញទស្សនកិច្ចតាមការអញ្ជើញ។ ក្នុងនាមរដ្ឋសភា សម្តេចបានគាំទ្ររាល់កិច្ចសហប្រតិបត្តិការទេ្វភាគី និងពហុភាគី ដែលរាជរដ្ឋាភិបាលកម្ពុជា និងអារ៉ាប៊ីសាអូឌីត បាននិងកំពុងអនុវត្តជាមួយគ្នា សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។ កិច្ចសហប្រតិបត្តិការទំាងអស់នេះ មិនត្រឹមតែជាមូលដ្ឋាននាំមកនូវផលប្រយោជន៍ និងទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សា ស្ថិរភាព សន្តិសុខ សន្តិភាព ក្នុងតំបន់ និងសកលលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here