មេការជនជាតិចិនក្នុងKTV បីបួននាក់ ព្រួតវាយនារីខ្មែរម្នាក់ជាមេការដូចគ្នា រួមទាំងសង្សារ បណ្ដាលឲ្យរងរបួស ផ្អើលដល់ប្រជាពលរដ្ឋជួយអន្តរាគមន៍

0
555

ភ្នំពេញ: មេការស្រីក្នុង «KTV ជិនជន» ម្នាក់ និងសង្សារ ត្រូវក្រុមជនជាតិ ដែលជាមេការក្នុងKTVជាមួយគ្នា បានព្រួតវាយ និងធាក់ចេញពី KTV បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជួយអន្តរាគមន៍ចាប់បំបែក កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុង «KTV ជិនជន» ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរព្រលាន្តយន្តហោះពោធិ៍ជិនតុង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ២នាក់គូសង្សារខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ខាងស្រីជាមេការម្នាក់ក្នុងKTVខាងលើ ។ រីឯអ្នកបង្កហេតុជាជនជនជាតិចិនមានគ្នា៣ ទៅ៤នាក់ ដែលជាមេការក្នុងKTVខាងលើដូចគ្នា ។

បើតាមសម្ដីនារីរងគ្រោះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មុនកើតហេតុ គាត់បានចូលធ្វើការដូចសព្វដង ខណ:ពេលកើតហេតុ ក៏មានទំនាស់ពាក្យសម្ដីជាមួយមេការចិន រឿងបុគ្គលិកប្រុស តែតែងខ្លួនជាស្រីមកធ្វើការបម្រើភ្ញៀវ។ បន្ទាប់មក ក៏មានការឈ្លោះប្រកែកគ្នា រហូតមានភាគីខាងជនជាតិចិន៣ ទៅ៤នាក់ បានអូសនារីរងគ្រោះចេញមកក្រៅ ហើយទះ២ទៅ៣កំផ្លៀង ទើបធ្វើឲ្យបុរសម្នាក់ ជាសង្សារខាងនារីរងគ្រោះស្ទុះទៅជួយ និងវាយតបគ្នាមួយសន្ទុះ រហូតមានបងប្អូនប្រជាពលរដ្ឋ ជួយអន្តរាគមន៍ចាប់បំបែកពីគ្នា។

ដោយមិនអស់ចិត្ត ព្រោះនារីរងគ្រោះ ត្រូវបានភាគីខាងជនជាតិចិនព្រួតវាយធ្វើបាប ទើបរូបនាង និងសង្សារបាននាំគ្នា ជិះម៉ូតូទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here