ឆក់កាបូបមិនបានសម្រេច ក៍ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះបានសម្រេចវិញ

0
294

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ត្រីពីនាក់នៅលើPassap តែមិនបានសម្រេច ហេតុ​ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត០៤ទាបភ្លឺ​ ថ្ងៃទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ នៅមុខ​ពេទ្យធ្មេញ​ សូរិយា​ថ្មី​ លេីផ្លូវ៦៧​ កែងផ្លូវ១៥៧​ សង្កាត់ផ្សារថ្មី​ទី១​ ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះ បាត់ សីហា អាយុ១៧ឆ្នាំ ស្នាក់នៅម្តុំផ្សារអូឬស្សី ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៍ស ស្លាកលេខ 1HW-4034 ។

បើសម្តីស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់បានត្រឡប់មកពីញ៉ាំអីហើយបម្រុងទៅផ្ទះ​ តែបានពាក់កណ្ដាលផ្លូវ​ ក៏ត្រូវជនសង្ស័យម្នាក់​ ជិះម៉ូតូមកធ្វើសកម្មភាព ឆក់កាបូបស្ពាយដែលស្ពាយដាក់ពីមុខ ខណៈពេលកំពុងទាញខ្សែ​ មិនទាន់បានសម្រេចផង​ ក៏ត្រូវអ្នកបេីកPassasកាច់ចង្កូតកៀរ ម៉ូតូជនសង្ស័យអោយដួល​ ហេីយស្ទុះទៅចាប់​ផ្អេីលប្រជាពលរដ្ឋ​ជួយចាប់ឃាត់ខ្លួន​ប្រគល់ប៉ូលិសយកទៅសាកសួរនាំតែម្ដង៕

ប្រភព៖ Meng

LEAVE A REPLY

Please enter your comment!
Please enter your name here