ជាក់ស្ដែងថ្ងៃនេះ កុមារា ពេជ្រ ថៃ បានមានទុក្ខយ៉ាងខ្លាំង ដោយសារតែ លោកយាយ ជាទីស្រឡាញ់របស់ខ្លួន បានទទួលមរណះភាពទៅហើយ ដោយ ពេជ្រ ថៃ បានសរសេរសាររៀបរាប់នៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ “ម៉ែចាស់របស់ខ្ញុំបានទទួលមរណៈភាពហើយ សូមអោយម៉ែចាស់ទៅកាន់សុគតិភព ហើយចៅប្រាថ្នាជាតិណាណាសូមអោយក្លាយជាចៅលោកយាយជានិច្ច” ។
តារាចម្រៀងកុងត្រាវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ ពីមួយថ្ងៃទៅមួយថ្ងៃប្អូនកាន់តែ ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ហើយមិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា វត្តមានប្អូនដូចមិនសូវចេញសម្ដែងច្រើនដូចមុនឡើយ រីឯការសិក្សាវិញ ក៏ស្ងប់ស្ងាត់មិនឃើញមករៀននៅសាលាទៀតដែរ។
បន្ទាប់ពីបានឃើញសារមួយនេះហើយ មហាជនជាច្រើនបានមានចិត្តអាណិតអាសូរ ដល់តារាចម្រៀងវ័យក្មេងមួយរូបនេះយ៉ាងខ្លាំង ដោយ ពេជ្រ ថៃ មិនទាន់បានស្នងគុណម៉ែចាស់បានប៉ុន្មានផងក៏ទៅចោលថៃហើយ ៕ ប្រភពខ្មែរណត