អាកាសធាតុត្រជាក់ខ្លាំង ពលករខ្មែរនៅកូរ៉េម្នាក់គាំងបេះដូងស្លាប់

0
508

កូរ៉េ ៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុកឈ្មោះ Kon Lanh Mak បានបង្ហោះដំណឹងដ៏ក្រៀមក្រំមួយ ខណៈអាកាសធាតុនៅកូរ៉េចាប់ផ្ដើមចុះត្រជាក់ខ្លាំង បានធ្វើឲ្យយុវជនជាពលករធ្វើការនៅកូរ៉េម្នាក់គាំងបេះដូងស្លាប់ យ៉ាងអាណោចអាធម្ម។

ម្ចាស់គណនីខាងលើបានសរសេររៀបរាប់ដោយសំណេរសែនកម្សត់ថា«សូមបងទៅអោយបានសុខណាបងប្រុស មិនគួរជឿទេបង Kim Eng ការរាប់អានមួយនេះមិនអាច បំភ្លេចបានទេ 05 12 2019 ( គាត់អ្នកខេត្ត ពោធិសាត់) អាណិតណាស់បងប្រុស ប៉ាម៉ាក់ក៏ស្លាប់អត់មាន អ្នកស្គាល់បងប្អូនទៀត ជួយស៊ែរអោយបងប្អូនគាត់បានឃើញផង បងប្អូនអាណិតគាត់ណាស់ មូលហេតុញុមមិនដឹងទេ » យោងតាមគណនីហ្វេសប៊ុកឈ្មោះ ចែ ស្បៃវែង បានចូលបញ្ចេញមតិបញ្ជាក់កាន់តែច្បាស់ថា ពលករកម្សត់នេះស្លាប់ដោយសារ គាំងបេះដូង៕

ប្រភព៖ Heng Ly
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here