(តាកែវ) ក្នុងប្រតិបត្តិការនេះ កងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការ កាប់បំផ្លាញដើមកញ្ឆា និងដុតបំផ្លាញចោលនៅនិងកន្លែង ចំនួនជិត១ពាន់ដើម ស្មើនិង២៤រោង កាប់ទំលាយអាងស្តុបទឹកចំនួន២ និងដុតកំទេចទុយោទឹកបូមទឹក ២ខ្សែ ប្រហែល២០០មែត្រ។
លោកវេរៈសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធខេត្តតាកែវ បានដឹកនាំកំម្លាំងចុះបង្រ្កាប ដំណាំកញ្ឆាខុសច្បាប់ ស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។
នាឱកាសនោះលោកវរៈសេនីយ៌ឯក ង៉ែត ចាន់ធី បានអំពាវនាវ ដល់ប្រជាពលរដ្ឋបញ្ឈប់ការដាំដំណាំខុសច្បាប់នេះ ដោយងាកមកដំនាំរួមផ្សំផ្សេងៗ ដែលជាដំនាំស្របច្បាប់វិញ ដើម្បីទ្រទ្រង់ជីវភាពក្រុមគ្រួសារ។ បច្ចុប្បន្នកំម្លាំងជំនាញកំពុងធ្វើស្រាវជ្រាវស្វែងរកម្ចាស់ទីតាំង មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ឲ្យខានតែបាន៕ ប្រភពCNC