ក្រុមចោរប្លន់ចំនួន ០៨ នាក់ ដែលតែងពួនស្ទាក់ប្លន់តាមដងផ្លូវជាតិលេខ៤ និង ផ្លូវលំនៅខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ

0
515

កំពង់ស្ពឺ៖ កាលពីថៃ្ង​ទី៨​ ខែធ្នូ​ ឆ្នាំ២០១៩​ សមត្ថកិច្ច​នគរបាល​ស្រុ​ក​សំរោង​ទង​ ដឹកនាំ​ដោយ​កម្លាំ​ង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់នៃស្នងការខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបក្រុមមុខសញ្ញាសង្ស័​យជាចោរប្លន់ម៉ូតូបា​ន​ចំនួន​ ០៨ នាក់ ពាក់ព័ន្ធ​ករណី​សង្ស័យ​ធ្វើ​ស​កម្មភាពស្ទាក់ប្លន់តាមដងផ្លូវជាតិលេខ៤ និង ផ្លូ​វ​លំមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រ ខេត្តកំព​ង់​ស្ពឹ ។

ជនសង្ស័យជាចោរប្លន់ម៉ូតូទាំង ៨ នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅបន្ទប់ជួល ស្ថិតនៅភូមិ​ចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយដកហូតបា​នម៉ូតូ ០៦ ​គ្រឿង សម្ភារៈគ្រឿងបន្លាស់​ម៉ូតូ និង ដាវ កាំបិត​ផ្គាក់មួយចំនួន ជាវត្ថុតាងសម្រាប់កាប់ ប្លន់ ។

ក្រុមជនសង្ស័យទាំងនោះ គឺស្ទាក់​វៃប្លន់ ដោយប្រើ​ប្រាស់ដាវ និង ដំបងជាញឹកញាប់ ក្រុមនេះ តែងតែធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិ​លេខ ៤ និង ផ្លូវលំមួយចំនួនទៀត​ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅពេលទាបភ្លឺ​ និង ពាក់កណ្ដាល​រា​ត្រី​ នៅពេលមានអ្នកដំណើរចេញ-ទៅរកស៊ី​ ឬ ​ដឹក​បន្លែទៅទីផ្សាជាដើម។​ ភាពសាហាវរបស់ក្រុម​នេះ​ ភាគច្រើនតែងតែកាប់ជនរងគ្រោះដើម្បីប្លន់យ​កសម្ភារៈតែម្ដង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here